រន្ធត់ណាស់! ឆ្លងកូវីដ១៩បាន៣ថ្ងៃ អ្នកច្នៃម៉ូតស្បែកជើងដ៏ល្បីល្បាញក្នុងលោកSergio Rossi ស្លាប់ហើយ

បរទេស៖ ពិត​ជា​ដំណឹង​មួយ ​ដ៏គួរ​ឲ្យ​សោកស្តាយ ដែល​អ្នករចនាម៉ូត ដ៏ល្បីលើពិភពលោកSergio Rossiបាន​ទទួល​មរណភាព​ហើយ ​នៅ​អាយុ​៨៤ ឆ្នាំ បន្ទាប់ពីបានឆ្លងវីរុស COVID-19។ តាម​ប្រភព​អ្នក​ដែល​ជិត​ដិត ​បាននិយាយថា អ្នកច្នៃម៉ូត​ស្បែក​ជើង ​ដ៏​ល្បីល្បាញ​រូប​នេះ ​បានស្លាប់ បន្ទាប់ពីបានសម្រាក ព្យាបាលនៅមន្ទីរពេទ្យ នៅ​ពេលដែល​បាន ដឹងថា​ឆ្លង​វីរុស​Covid-19 ត្រឹមរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ ។ស្របពេល​ដែល​ មាន​ទុក្ខដ៏ក្រៀម​ក្រំ​មួយ​នេះ ​គេក៏​ឃើញគេហ​ទំព័រហ្វេសប៊ុកមួយ ​ដែល​មានឈ្មោះSergio Rossi fanpage ក៏​បាន​បង្ហោះ​ពី ​កម្រងអនុស្សាវរីយ៍ ដើម្បីចងចាំដល់ ស្ថាបនិករូបនេះ ព្រមទាំង​បាន ​សរសេររៀប​រាប់ ​បែបនេះ​ថា​៖ ជាមួយ​គ្នា​នេះ​ដែរលោក​Riccardo Sciutto ដែល​ជានាយកប្រតិបត្តិ នៃយីហោ តាំងពីឆ្នាំ 2016 បាននិយាយថា លោកSergio Rossi គឺជាបុរសដែល តែងតែមាន សេចក្តីស្រឡាញ់ជា​ពិសេស ចំពោះស្ត្រី​។ លើសពី​នេះលោក​Riccardo Sciutto ក៏បាន​បញ្ជាក់​បន្ថែម​ថា៖ គួរ​រម្លឹក​ផងដែរថា​ លោកSergio Rossi កើតនៅឆ្នាំ១៩៣៥ នៅ San Mauro Pascoli ដែលជាតំបន់ ផលិតស្បែកជើងដ៏ល្បីល្បាញ មួយនៅប្រទេសអ៊ីតាលី។ គាត់បានរៀនចេះ​ពីឪពុករបស់គាត់ ហើយចាប់ផ្តើមបង្កើតស្បែកជើង ផ្ទាល់ខ្លួននៅដើមទសវត្សឆ្នាំ១៩៥០។ ដោយមាន ទេពកោសល្យពីធម្មជាតិSergio Rossi ក៏​បានចាប់​ផ្តើម​បង្កើត ម៉ាកយីហោដ៏ល្បីល្បាញ របស់គាត់នៅ​ក្នុងឆ្នាំ១៩៦៨។ អ្នករចនាម៉ូដនេះ បានសហការជាមួយ ម៉ាកសំលៀកបំពាក់ធំៗ ជាច្រើនដូចជា Versace, Dolce & Gabbana និង Azzedine Alaia ជា​ដើម។ គេតែង​ឃើញ​ថា​ ការរចនាម៉ូត​របស់​Sergio Rossi ត្រូវបានប្រើ ជាញឹកញាប់ នៅក្នុងកម្មវិធីបង្ហាញម៉ូដធំ ៗ នៅទីក្រុងMilan នៃប្រទេសអ៊ីតាលី។  លើសពី​នេះ​ទៅ​ទៀត​នោះ​ថា​ នៅឆ្នាំ១៩៨០ ស្កាក​យីហោនេះ បានចាប់ផ្តើម ពង្រីកទីផ្សាររបស់ខ្លួន កាន់តែ​ធំ​ដែល​ហាងដំបូង បានបង្ហាញខ្លួននៅAncona បន្ទាប់មកនៅ Torino, Florence, Rome ... និង​ពង្រីក​ទៅកាន់ទីក្រុងនានា នៅខាងក្រៅប្រទេសអ៊ីតាលី ដូចជាទីក្រុងព្រុចសែល (បែលហ្ស៊ិក) ញូវយ៉កឡូសអេនជឺលេស (សហរដ្ឋអាមេរិក) និងទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ជាដើម៕
លោកSergio Rossi
លោកSergio Rossi
ស្បែក​ជើង​ម៉ាក​Sergio Rossi
ស្បែក​ជើង​ម៉ាក​Sergio Rossi
ស្បែក​ជើង​ម៉ាក​Sergio Rossi