ប្រមុខ UN ថាកូវីដ-១៩ គឺជាវិបត្ដិ​ពិភព​លោក​​ដ៏​​អាក្រក់​​បំផុត​ ចាប់​តាំង​ពី​សង្គ្រាមលោកលើកទី ២ (មានវីដេអូ)

  • សៅរ៍ ០៤ មេសា, ២០២០ ១០:៤៤
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយ​នៅថ្ងៃ​អង្គារនេះ ដោយបង្ហាញការព្រួយបារម្ភថាវាអាចបង្កអោយមាន ភាពតានតឹងនៅជុំវិញពិភពលោក។ លោក Guterres បាននិយាយថាទំហំនៃវិបត្តិនេះគឺ៖ “ ជម្ងឺដែលបង្កការគម្រាម កំហែងដល់មនុស្ស​គ្រប់គ្នានៅ​លើ​ពិភពលោក និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលនឹងនាំមកនូវ វិបត្តិសេដ្ឋកិច្ចដែលប្រហាក់ប្រហែលគ្នា​នឹងពេល​កន្លង​មក” ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ “ ការរួមបញ្ចូលគ្នានៃអង្គហេតុទាំងពីរ និងហានិភ័យ ដែលវាចូលរួមធ្វើអោយ​អស្ថិរភាព ការបង្កើនភាពវឹកវរ និងតានតឹងកាន់តែខ្លាំងឡើងគឺជាអ្វីដែល ធ្វើអោយយើងជឿជាក់ថានេះគឺជា ​វិបត្តិដ៏​លំបាកបំផុតដែលយើងបានប្រឈមមុខចាប់តាំងពី សង្គ្រាមលោកលើកទី ២” ។
អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានបង្កើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមនៅឆ្នាំ ១៩៤៥ និងមានរដ្ឋជាសមាជិកចំនួន ១៩៣ ប្រទេស។ លោក Guterres បានបន្ថែមថា៖ "ការឆ្លើយតបកាន់តែខ្លាំង និងមានប្រសិទ្ធភាពជាងមុនគឺអាចធ្វើ ទៅបានក្នុង​សាមគ្គីភាព ប្រសិនបើអ្នករាល់គ្នាចូលរួមសហការគ្នា ហើយប្រសិនបើយើង មិនគិតល្បែងនយោបាយ និងយល់ថា​វាជា​អ្វីមនុស្សជាតិដែលកំពុងប្រឈម" ។ មនុស្សជាង ៤ ម៉ឺននាក់ត្រូវបានស្លាប់រហូតមកដល់ពេលនេះដោយសារជំងឺកូវីដ-១៩ និងបានរាលដាលពាសពេញ​ពិភពលោក ក៏ដូចជាបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ដោយភាពអត់ការងារធ្វើ ការដួលរលំនៃក្រុមហ៊ុនខ្នាតតូច និងជនងាយរងគ្រោះនៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធលោក Guterres បានព្រមានថា៖ “ យើងនៅឆ្ងាយពីសមត្ថកិច្ចជាសកល ដើម្បីជួយដល់ប្រទេសកំពុង​អភិវឌ្ឍដើម្បី​បង្កើតលក្ខខណ្ឌទាំងក្នុងការទប់ស្កាត់ជម្ងឺ និងដោះស្រាយនូវផលវិបាកធ្ងន់ធ្ងរ” ។
«យើងកំពុងធ្វើដំណើរយឺតៗក្នុងទិសដៅត្រូវ ប៉ុន្តែយើងត្រូវបង្កើនល្បឿនហើយយើងត្រូវធ្វើច្រើនទៀត ​ប្រសិនបើ​យើងចង់កម្ចាត់វីរុសនេះ។» អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានបង្កើតមូលនិធិថ្មីមួយដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីសប្តាហ៍​មុនបានអំពាវនាវរកការបរិច្ចាគសម្រាប់ប្រទេសក្រីក្រ និងរងគ្រោះដោយសារវិបត្តិនេះ។ លោក Guterres បាននិយាយថាក្រៅពីជំនួយពីប្រទេសអ្នកមាន យើងចាំបាច់ត្រូវមានឧបករណ៍ ហិរញ្ញវត្ថុ​ប្រកប​ដោយភាពច្នៃប្រឌិត ដើម្បីអោយប្រទេសកំពុងអភិវឌ្ឍន៍អាចឆ្លើយតបនឹងវិបត្តិនេះ។ លោកបានព្រមានថា ការផ្ទុះឡើងនៃវីរុសនេះអាចវិលត្រឡប់មកពីប្រទេសក្រីក្រសារជាថ្មីម្ដងទៀតជាពិសេស នៅទ្វីបអាហ្វ្រិក ដែលអាចវាយលុកប្រទេសអ្នកមានម្តងទៀត ហើយមនុស្សរាប់លាននាក់អាចស្លាប់។ បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖