​ចិនប្រារព្ធពិធីកាន់ទុក្ខដល់មនុស្សរាប់ពាន់នាក់ ដែលបានស្លាប់ដោយសារ​​វីរុសកូវីត១៩

  • សៅរ៍ ០៤ មេសា, ២០២០ ១០:២២
ប៉េកាំង៖ ប្រទេសចិនបានប្រកាស​យកថ្ងៃសៅរ៍ ជាថ្ងៃសំរាប់ធ្វើការ​កាន់ទុក្ខចំពោះមនុស្សរាប់ពាន់នាក់ ដែលបានស្លាប់ដោយសារ​វីរុសកូវីត១៩ ហើយ​ទង់ជាតិនឹងត្រូវបង្ហូតឡើង​​ត្រឹមពាក់កណ្ដាល​ដងនៅទូទាំងប្រទេសចិន ចំណែកឯសកម្មភាពលក្ខណៈកម្សាន្តសប្បាយរីករាយនៅក្នុងប្រទេស ក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នដែរ។ 
ពលរដ្ឋចិន ប្រារព្ធពិធីកាន់ទុក្ខ ដល់អ្នកដែលស្លាប់ដោយសារវីរុសកូវីត១៩
នៅម៉ោង ១០ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ប្រជាជនចិននៅទូទាំងប្រទេស​នឹង​ធ្វើការស្មឹងស្មាធិ៍រយៈពេល ៣ នាទី ដើម្បី​ការកាន់ទុក្ខចំពោះអ្នកដែលបានស្លាប់រួមមាន បុគ្គលិកពេទ្យជួរមុខនិងក្រុមគ្រូពេទ្យ ហើយរថយន្ត រថភ្លើង និងកប៉ាល់ទាំងអស់​ នឹងត្រូវបន្លឺស៊ីផ្លេរ​ឡើងក្នុងលក្ខណៈសោកសៅ។
ពលរដ្ឋចិន ប្រារព្ធពិធីកាន់ទុក្ខ ដល់អ្នកដែលស្លាប់ដោយសារវីរុសកូវីត១៩
​ទីក្រុងវូហាន ខេត្តហ៊ូប៉ី​ ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនោះ នឹងបើកភ្លើងចរាចរណ៍ពណ៌ក្រហមទាំងអស់​ ​នៅម៉ោង ១០ ព្រឹកថ្ងៃកាន់ទុក្ខនេះ ហើយរាល់​ការធ្វើដំណើរ​​ក៏​នឹងឈប់រយៈពេល ៣ នាទី​ដែរ។
ពលរដ្ឋចិន ប្រារព្ធពិធីកាន់ទុក្ខ ដល់អ្នកដែលស្លាប់ដោយសារវីរុសកូវីត១៩
គួរជម្រាបផងដែរថា ​បើយោងតាមស្ថិតិដែលចេញផ្សាយដោយគណៈកម្មការសុខភាពជាតិចិននៅថ្ងៃសៅរ៍នេះ វីរុសកូវីត​១៩ បាន​ឆក់យកជីវិតមនុស្ស​យ៉ាងហោចណាស់ ៣,៣២៦ នាក់ ក្នុងចំណោមអ្នក​ជំងឺសរុប ៨១,៦៣៩ នាក់។ ​ទន្ទឹមគ្នានេះដែរ អ្នកជំងឺប្រមាណ ៧៦,៧៥៥ នាក់ ក៏បានទទួលការព្យាបាលជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺប្រមាណ ១,៥៥៨ ​នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ៕
ពលរដ្ឋចិន ប្រារព្ធពិធីកាន់ទុក្ខ ដល់អ្នកដែលស្លាប់ដោយសារវីរុសកូវីត១៩