វីរបុរសក្លិប Juventus ម្នាក់និយាយថា កីឡាករឆ្នើមនៅ PL រូបនេះ ស្ថិតក្នុងកម្រិតមួយស្មើ Ronaldo និង Messi

  • សៅរ៍ ០៤ មេសា, ២០២០ ១០:៤៤
អ៊ីតាលី៖ ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក របស់ក្រុម Manchester City កីឡាករ Kevin De Bruyne ជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក ស្ថិតក្នុងកម្រិតមួយស្មើកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo, Lionel Messi និង Neymar នេះបើយោងតាមសម្ដីរបស់ខ្សែបម្រើជើងចាស់ក្រុម Juventus លោក Alessandro Del Piero
កីឡាករKevin De Bruyne
Messi, Neymar, Ronaldo
លោក Del Piero បានលើកឡើង ក្នុងកម្មវិធីទូរទស្សន៍ Sky Spots កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា៖
លោក Alessandro Del Piero
គួររឲ្យដឹងដែរថា De Bruyne ជាខ្សែបម្រើដ៏លេចធ្លោមួយរូបនៅក្របខណ្ឌ​ Premier League ពោលចាប់តាំងពីគេផ្លាស់ពីក្រុម Wolfsburg មកចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១៥មក គេស៊ុតបាន ៥០គ្រាប់ហើយ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានរហូតដល់ទៅ៨៦ដង ក្នុងចំណាមការបង្ហាញខ្លួន២០៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ រយៈពេលជិត៥ឆ្នាំ នៅកីឡដ្ឋាន Etihad គេជួយក្រុមរហ័សនាមមេឃខៀវ លើកពាន Premier League បាន២ដង ពាន FA Cup ១ដង និង ពាន League Cup ចំនួន៤ដង៕