មើល៣០ឆ្នាំគេផង! ត្រឡប់មកវិញលើកនេះYoona ពង្វក់បេះដូងហ្វេនៗ តាមរយៈស្ទាយ៍ប្លែកភ្នែកខ្លាំងណាស់

កូរ៉េខាងត្បូង៖ កាលពី​ពេលថ្មីនេះ ​ទស្សនាវដ្តី​មួយ​បាន​បញ្ចេញ​ ​អាល់ប៊ុម​រូប​ថត ​ជា​ច្រើន​សន្លឹក​ របស់​Yoona ដែលកំពុងតែទាក់ទាញ ចំណាប់អារម្មណ៍របស់ទស្សនិកជន ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍ ​តុបតែង​ខ្លួន​ជាច្រើនបែប ពីមួយរូប​ ទៅមួយរូប​របស់​នាង​។តាម​រយៈរូប​ថត​ ដែល​បាន​ចែក​រំលែក ​ដោយ​ទស្សនាវដ្តីL'OFFICIEL នោះ​គឺ ​បាន​បង្ហាញពី​ភាពស្រស់​ស្អាត ​តាម​បែប​ប្លែកៗ​គ្នា​របស់ តារាសម្តែង​និង​ ​តារាចម្រៀង​ស្រី ​វ័យ៣០​ឆ្នាំ​រូប​នេះ ដែលត្រូវបានគេដឹងថា មានសម្រស់ស្រស់ស្អាត តាំងតែពី​ធម្មជាតិ​ ប៉ុន្តែលើកនេះ គេឃើញ​ថា​Yoona ពិត​ជា​មាន ភាព​ទាក់​ទាញប្លែក​​​ខ្លាំង ជាង​ពេល​ពីមុនទៅទៀត​​។ មិន​ចម្លែក​នោះ​ទេ ពីព្រោះ​ជា​និច្ច​ជាកាល ​សមាជិកក្នុង​ក្រុម​ចម្រៀង​នារីGirl Generation រូប​នេះ ​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​មាន​ការ​ខក​បំណង ​ម្តង​ណា​ឡើយ។ ពោលគឺ​តែង​តែ ​បង្ហាញ​ខ្លួន​ជា​មួយ ​នឹង​ស្ទាយ៍​ថ្មី​ប្លែក និង​សម្រស់​កាន់តែក្មេង​ ជារៀង​រាល់​ពេលផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona