ប្រទេសចិន៖ ខេត្តហ៊ូប៉ី កើនករណីកូវីដ-១៩ ០១ ករណី​​បន្ថែម​​អ្នកឆ្លងសរុប​​ ៨៣៤ ករណី

  • សៅរ៍ ០៤ មេសា, ២០២០ ១៥:២៣
ប្រទេសចិន៖ គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីបាននិយាយនាព្រឹកថ្ងៃសៅរ៍នេះថា ក្រុងវូហាននៃប្រទេសចិន​ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រថាមានករណីឆ្លងជម្ងឺកូវីដ-១៩​ មួយករណីថ្មីបន្ថែម។ ខេត្តនេះត្រូវបានបានឃើញមានអ្នកស្លាប់ថ្មី ៤ នាក់ដែលទាំងអស់ត្រូវបានរាយការណ៍ នៅក្រុងវ៉ូហានកាល​ពីថ្ងៃ​សុក្រ។ ករណីដែលត្រូវបានបញ្ជាក់ថ្មីនេះត្រូវបានចាត់ថ្នាក់ឡើងវិញ ពីអ្នកជម្ងឺដែលមានរោគសញ្ញានៃជម្ងឺកូវីដ-១៩ ។ ខេត្តនេះបានបញ្ជាក់ថាអ្នកជម្ងឺដែលមានរោគសញ្ញានៃជម្ងឺកូវីដ-១៩ ចំនួន៣៨ នាក់នៅថ្ងៃសុក្រ​ ដែលនាំអោយ​អ្នកមាន​រោគសញ្ញានៃជម្ងឺនេះសរុបកើនដល់ ៧២៩ នាក់(ក្នុងចំណោមអ្នកឆ្លង ៨៣៤នាក់) ដែលពួកគេ​ទាំងអស់​ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការ​ឃ្លាំមើលពីអ្នកជំនាញខាងវេជ្ជសាស្ត្រនៅល្ងាចថ្ងៃសុក្រ។ អ្នកជម្ងឺកូវីដ-១៩ សរុប ១៥០ នាក់ ត្រូវបានអនុញ្ញាតិអោយចេញពីមន្ទីរពេទ្យ បន្ទាប់ពីបាន ជាសះស្បើយកាល​ពីថ្ងៃសុក្រ។ ក្នុងចំណោមអ្នកឆ្លង ៨៣៤ នាក់ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈ ១៩៤ នាក់​នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនិង ១០៩ នាក់ទៀតកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះខេត្តហ៊ូប៉ីបានរាយការណ៍ថាមានករណីឆ្លងជម្ងឺកូវីដ-១៩ ចំនួន ៦៧,៨០៣ ករណីដែលក្នុង​នោះ​មានចំនួន ៥០,០០៨ នៅក្រុងវូហាន៕