រន្ធត់ណាស់! រណ្ដៅសពជាច្រើន កំពុងត្រៀមទទួលអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល

  • សៅរ៍ ០៤ មេសា, ២០២០ ១៣:២០
សៅប៉ូឡូ៖ រូបភាពពីលើអាកាស បានបង្ហាញពីផ្នូរទើបជីកថ្មីៗរាប់សិបនៅឯទីបញ្ចុះសពដ៏ធំមួយក្នុងស្រុក Vila Formosa ប្រទេសប្រេស៊ីល ដែលត្រៀមនឹងទទួលអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។
ទិដ្ឋភាពនៅទីបញ្ចុះសព
តាមរយៈការកើនឡើងយ៉ាងឆាប់រហ័ស បានបង្ខំឲ្យប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ កំណត់យកផ្ទៃដីទំហំ ៧៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្ទុករណ្ដៅសពបានជាង ១.៥ លាន ដើម្បីទទួលមនុស្សស្លាប់។ ក្នុងនោះដែរ គេសង្កេតឃើញថា កម្មករដែលពាក់​ឈុតការពារមេរោគ កំពុងតែញាប់ដៃញាប់ជើងជីករណ្ដៅសពឲ្យទាន់ពេលវេលា ខណៈសាកសពប្រមាណ ៦០ នាក់ត្រូវធ្វើការបញ្ចុះក្នុងមួយថ្ងៃ។
ទិដ្ឋភាពនៅទីបញ្ចុះសព
កម្មករម្នាក់បាននិយាយថា៖ កម្មករផ្សេងទៀតបានបន្ដថា៖
ទិដ្ឋភាពនៅទីបញ្ចុះសព
ជុំវិញករណីនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលប្រេស៊ីលលោក Luiz Henrique Mandetta ក៏បានទទួលស្គាល់ដែរថា មូលហេតុនេះ កើតឡើងដោយសារការរាយការណ៍នៅថ្ងៃពុធមកយឺត ព្រោះការធ្វើតេស្ដត្រូវបានពន្យារពេល។សូមជម្រាបថា គិតមកទល់ម៉ោង ១៖០០ នាទីរសៀលថ្ងៃសៅរិ៍ ទី០៤ ខែមេសា នេះ ករណីឆ្លងវីរុសកូវីដ-១៩ នៅប្រេស៊ីលកើនដល់ ៩,០៥៦ នាក់ ខណៈមនុស្សចំនួន ៣៥៩ នាក់បានស្លាប់។ នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព
ទិដ្ឋភាពនៅទីបញ្ចុះសព