ទៅលេងនៅ R.Madrid មិនទាន់បានប៉ុន្មានផង ក្លិបយក្ស១នៅ PL ត្រៀមលុយ៥៥លានទិញយក Jovic ពី Zidane

  • សៅរ៍ ០៤ មេសា, ២០២០ ១៣:៣៤
អង់គ្លេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានត្រៀមកញ្ចប់ទឹកប្រាក់៥៥លានអឺរ៉ូ (ឬប្រមាណ៥៩លានដុល្លារ) ក្នុងការដាក់សំណើចរចាយកខ្សែប្រយុទ្ធរបស់​ Real Madrid កីឡាករ Luka Jovic ប៉ុន្តែអ្នកគាំទ្រ និង អ្នកវិភាគកីឡាមួយចំនួន ហាក់មិនពេញចិត្តនឹងគំនិតមួយនេះ។ប្រភពដដែលបានបន្ថែមទៀតថា គ្រូបង្គោលក្រុម Arsenal លោក Arteta មានបំណងចង់បានខ្សែប្រយុទ្ធចំណូលថ្មីរបស់លោក Zinedine Zidane រូបនេះ ក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលបន្ទាប់។ យ៉ាងណាមិញ ដើម្បីឲ្យការផ្ទេរនេះ បានសម្រេច ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រងឡុងដ៍ បានត្រៀមលុ៥៥លានអឺរ៉ូសម្រាប់ផ្ដល់ទៅ Real Madrid ដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី។
កីឡាករLuka Jovic
Jovic បានផ្លាស់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ពីក្លិប Eintracht Frankfurt កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃ៦០លានអឺរ៉ូ (ឬប្រហែល ៦៤លានដុល្លារ)។ ប៉ុន្តែរូបគេហាក់សម្របខ្លួនមិនត្រូវនឹងប្រព័ន្ធលេងរបស់លោក Zidane រៀបចំ ជាហេតុធ្វើឲ្យគេបង្ហាញទម្រង់លេងមិនសូវល្អដូចកាលនៅក្លិបចាស់។តួយ៉ាង ក្នុងរដូវកាលនេះ Jovic ទើបរកបាន២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួន ២៤ប្រកួត។ ហើយបើយោងតាមរបាយការណ៍កាលពីពេលកន្លងទៅ Real Madrid មានបំណងចង់បញ្ចេញគាត់ទៅវិញ អាចក្នុងលក្ខខណ្ឌខ្ចីជើង ឬលក់ផ្ដាច់តែម្ដង ប្រសិនបើទទួលបានសំណើសមរម្យណាមួយ។
កីឡាករLuka Jovic
ទន្ទឹមនឹងនេះ លោក Arteta  ចង់សាងយក Jovic មកកាន់កីឡដ្ឋាន Emirate ប៉ុន្តែត្រូវបានអ្នកគាំទ្រប្រមាណ៧៥ភាគរយរបស់ Arsenal ក្រោយបានធ្វើការស្ទង់មតិកាលពីពេលថ្មីៗ ឃើញថាមិនពេញចិត្តនឹងគម្រោងរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។ដោយឡែកក្រៅពីអ្នកគាំទ្ររបស់​ Arsenal ក្នុងនោះ អ្នកវិភាគកីឡាមួយចំនួន ក៏មានមតិផ្ទុយពីគំនិតរបស់លោក Arteta ផងដែរ ជាក់ស្ដែងអតីតខ្សែការពារជើងចាស់របស់ក្រុមរហ័សនាមកាំភ្លើងធំ លោក Sol Campbell បាននិយាយយ៉ាងដូច្នេះថា៖
លោក Sol Campbell
យ៉ាងណាមិញ អតីតប្រធានក្រុម Manchester United លោក Rio Ferdinand ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡានៅទូរទស្សន៍ BT Sport ក៏៏មិនមានគំនិតខុសគ្នានឹងលោក Campbell ដោយលោកបានលើកឡើងថា៖
លោក Rio Ferdinand