ពុទ្ធោ! គ្រួសារមួយនៅអេស្ប៉ាញមានកូនចំនួន ១១ នាក់បានឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា

  • សៅរ៍ ០៤ មេសា, ២០២០ ១៥:២៨
អេស្ប៉ាញ៖ គ្រួសារដ៏ធំមួយមានសមាជិកសរុប ១៣ នាក់ត្រូវបានធ្វើតេស្ដវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដែលស្រ្តីជាម្ដាយបានធ្វើតេស្ដរកឃើញវីរុសនេះមុនគេបង្អស់ ហើយបច្ចុប្បន្ន គ្រួសារទាំងមូលត្រូវស្នាក់នៅក្នុងផ្ទះដាច់ឆ្ងាញពីគេ ក្នុងទីក្រុង Valladolid ភាគពាយព្យប្រទេសអេស៉្បាញ។
សមាជិកគ្រួសារទាំងអស់
គ្រួសារខាងលើនេះ មានកូនៗចំនួន ១១ នាក់អាយុចន្លោះពី ឆ្នាំដល់ ១៥ ឆ្នាំ ក្នុងនោះរួមមាន Carmen (១៥ឆ្នាំ), Fernando (១៤ឆ្នាំ), Luiz (១២ឆ្នាំ), Juan Pablo (១១ឆ្នាំ), កូនភ្លោះ Miguel និង Manuel (១០ឆ្នាំ), Alvaro (៨ឆ្នាំ), Irene (៥ឆ្នាំ), Alicia (៥ឆ្នាំ), Helena (៣ឆ្នាំ) និង Jose Maria (១ឆ្នាំ)។
កូនៗ
លោក Cebrian ដែលត្រូវជាឪពុកក្មេងៗ បានមានប្រសាសន៍ថា៖លោកបន្ដថា៖
សមាជិកគ្រួសារទាំងអស់
គួរឲ្យដឹងដែរថា គ្រួសារទាំងមូលត្រូវពឹងផ្អែកលើសាច់ញាតិសម្រាប់បំពេញតម្រូវការផ្សេងៗ និងកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ប៉ុណ្ណោះ ព្រោះរូបគេអាចចេញទៅឳសថស្ថានបាន ដរាបណាពាក់ម៉ាស់ និងស្រោមដៃ។ ហើយសព្វថ្ងៃនេះ សមាជិកគ្រួសារទាំងអស់មិនទាន់ទទួលបានការអនុញ្ញាឲ្យចេញក្រៅផ្ទះបាននៅឡើយទេ គិតចាប់ពីថ្ងៃធ្វើតេស្ដវិជ្ជមានដំបូងនៅថ្ងៃទី ១៤ ខែ មីនា កន្លងទៅ។
ផ្ទះដែលពួកគេស្នាក់នៅ
សូមជម្រាបថា អេស៉្បាញគឺប្រទេសដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ-១៩ លំដាប់ទីពីរក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសអុីតាលី ដែលករណីឆ្លងក្នុងប្រទេសនេះបានកើនដល់ ១១៩,១៩៩ នាក់ហើយ ខណៈមនុស្សចំនួន ​​១១,១៩៨ នាក់បានស្លាប់។ នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមរសៀលនេះ៕