Jame Jirayu កំពុង Live វីដេអូសុខៗ ស្រាប់តែ​មាន​​អ្នក​ចូល​​ខមមិន​​ ឡើង​កប់​យោបល់​តែម្ដង

ថៃ៖ តារាសម្ដែងរូបសង្ហាដ៏មានប្រជាប្រិយភាពប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ លោក Jame Jirayu បានធ្វើការផ្សាយផ្ទាល់នូវវីដេអូមួយនៅលើគណនី Instagram ដើម្បីនិយាយលេងជាមួយអ្នកគាំទ្រ ក៏ដូចជា​ក្នុងបំណងផ្សព្វផ្សាយផលិតផលគ្រីម Cream ថែរក្សាស្បែក ដែលខ្លួនគឺជាអ្នកតំណាងផ្សព្វផ្សាយ។ ស្របពេលដែល Jame កំពុងនិយាយរៀបរាប់ពីអត្ថប្រយោជន៍នៃគ្រីម ក៏ដូចជាបញ្ជាក់ពីប្រូម៉ូសិន និងសេវាកម្មដឹក​ជញ្ជូនទៅដល់ផ្ទះ ស្រាប់តែមានអ្នកគាំទ្រម្នាក់បានចូលទៅខមមិនថា៖ ទិញគ្រីម ថែមអ្នកកំពុងផ្សាយ!គ្រាន់តែឃើញខមមិនបែបនេះ Jame Jirayu កប់យោបល់តែម្ដង ហើយក៏មិនឃើញតបទៅវិញអ្វីនោះដែរ ក្រៅពីអស់សំណើច។ មិនត្រឹមតែប៉ុណ្ណោះ ប្រុសស្អាត Jame Jirayu ក៏បានច្រៀងចម្រៀង អមជាមួយការលេងហ្គីតាឲ្យហ្វេនៗ​បានស្ដាប់​លេងកម្សាន្តទៀតផង ហើយអ្នកគាំទ្រខ្លះក៏បានស្នើសុំឲ្យ Jame Jirayu ហៅ Taew Natapohn មកចូលក្នុង​វីដេអូ​ជាមួយផងនៅពេលក្រោយ៕
អ្នកដែលខមមិនក្នុងវីដេអូផ្សាយផ្ទាល់របស់ Jame Jirayu
ទិដ្ឋភាពវីដេអូផ្សាយផ្ទាល់របស់ Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu