លើកទី១ Fan Bingbing បង្ហាញខ្លួនលើក្របទស្សនាវដ្ដីអង់គ្លេស ត្រូវគេជេរព្រាត ព្រោះរឿង...

ចិន៖ នេះ​ជា​លើកទី​មួយ​ហើយ​ដែល ​តារាសម្តែ​ងចិន ​បាន​បង្ហាញ​វត្តមាន ​លើគម្រប​នៃ​ទស្សនា​វដ្តី​របស់​Wonderland តែ​ស្របពេល ជាមួយ​គ្នា​នេះ​ដែល Fan Bingbing ក៏ទទួល​បាន ​នៅ​ការរិះគន់​មិន​តិចដែរ ​ពី​ការ​តុប​តែង​ខ្លួន​លើក​នេះ​។ជាក់​ស្តែង​ ​កាលថ្មីៗនេះFan Bingbing បានក្លាយ​ជា​ តារាស្រី​ចិន​ដំបូង​គេ​ ដែល​បាន​បង្ហាញ​ខ្លួន ​លើគម្រប​នៃទស្សនាវដ្តី​Wonderland របស់​អង់គ្លេស ដែល​ថត​ដោយអ្នកថតរូបLucas Duong ក្រោម​ការ​រៀប​ចំច្នៃម៉ូតដោយZhu Hai Jia និង Madiyah Al Sharqi ​ ត្រៀម​ជា​​ពិសេស សម្រាប់​រដូវផ្ការីក ក្នុង​ឆ្នាំ​២០២០ នេះផងដែរ។ ក៏​ប៉ុន្តែ ពេល​ជា​មួយ​គ្នានេះ ​គេបែរជា​ឃើញ​ថា​ តារាស្រីរូបនេះ ត្រូវបានទស្សនិកជន ធ្វើ​ការ​រិះគន់យ៉ាងខ្លាំង ទៅ​វិញ​ជាមួយនឹង ការតុបតែងភ្នែកបែបដិត រួម​ជា​មួយ​ ស្ទីលម៉ូដសក់ប៉ោង​សំពោង​ ដែល​ត្រូវ​បាន​មហាជន​ភាគច្រើន ​​លើកឡើង​ថា ​បាន​លួច​ចម្លង ​ស្ទាយ​សក់​នេះ​តាម​ តារាម៉ូដែលKaia Gerber ដែល​នាង​បាន​តុប​តែង ​ម៉ូត​សក់​នេះ​ ឡើង​ឆាកValentino Haute Couture Fall តាំងតែ​ពី​ឆ្នាំ២០១៨ មកម្ល៉េះ។ គួរបញ្ជាក់​ផងដែរថា ​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះទេ ពី​ព្រោះ​ពេល​បច្ចុប្បន្ន​នេះ​​Fan Bingbing តែងតែទទួលប្រតិកម្ម អវិជ្ជមានពីទស្សនិកជន រាល់ពេលបង្ហាញខ្លួនម្តងៗ។ ដែល​រឿង​នេះ​បាន​កើត​ឡើង​  ក្រោយ​ពេល​ដែល ​បែក​ធ្លាយ​នៅ​រឿងអាស្រូវ គេចពន្ធរបស់​នាង​រួច​មក ​ហើយ​​កំពូល​តារាសម្តែង​ស្រី​ របស់​ប្រទេស​ចិន​រូប​នេះ ក៏​បាន​​ធ្លាក់​ប្រជា​ប្រិយ​ភាព យ៉ាង​ខ្លាំងនៅ​ក្នុង​វិស័យឧស្សាហកម្មកំសាន្ត របស់​ចិនអស់​រយៈពេល​ជិត ២ឆ្នាំកន្លងមកនេះ​ផងដែរ៕
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
​Fan Bingbing
ជា​ម៉ូត​សក់ ដែល​តារាម៉ូដែលKaia Gerber បាន​ធ្វើកាលពី​ឆ្នាំ​២០១៨
Fan Bingbing