អុញនោះ! Sancho សារភាពថា ខ្លួនចូលចិត្តគ្រូបង្វឹកក្រុមមួយនៅ Premier League តែមិនមែនគ្រូ Man UTD ទេ

  • សៅរ៍ ០៤ មេសា, ២០២០ ១៤:៥៧
អង់គ្លេស៖ ខ្សែបម្រើក្រុម Borussia Dortmund កីឡាករ Jadon Sancho បានសារភាពថា ខ្លួនពិតជាចូលចិត្តគ្រូបង្វឹកក្រុម Cheslea លោក Frank Lampard និងខ្សែប្រយុទ្ធជើងចាស់ Didier Drogba កាលពីពួកគេទាំងពីរនៅជាកីឡាករ។
Lampard ជាមួយនឹង Drogba
Sancho បានក្លាយជាកីឡាករ វ័យក្មេងដ៏លេចធ្លោមួយរូបនៅ ក្របខណ្ឌ Bundesliga ចាប់តាំងពីផ្លាស់ពីក្រុម Manchester City ទៅចូលរួមជាមួយក្រុម Borussia Dortmund កាលពីឆ្នាំ២០១៧មក។ ដោយសារទ​ម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានទាក់ទាញចិត្តក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប មកចាប់អារម្មណ៍ក្នុងការផ្ទេរយករូបគេ នៅរដូវក្ដៅខាងមុខ ក្នុងនោះមានក្លិបបិសាចក្រហម Manchester United និងក្លិបតោខៀវ Chelsea ជាដើម។យ៉ាងណាមិញ Sancho ត្រូវបានគេមើលឃើញថា ហាក់ចង់មកចូលរួមធ្វើការជាមួយលោក​ Lampard ក្រោយគេនិយាយថា គេពិតជាចូលចិត្តគ្រូបង្វឹកសញ្ជាតិអង់គ្លេស។ខ្សែបម្រើស្លាបវ័យ២០ឆ្នាំ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយកាសែត Independent យ៉ាងដូច្នេះថា៖
កីឡាករ Jadon Sancho
លោក Frank Lampard
គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Sancho រួមចំណែករកគ្រាប់បាល់ឲ្យក្រុម Dortmund បាន៣០គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន២៣ប្រកួត នៅក្របខណ្ឌ​ Bundesliga ពោលគេស៊ុតខ្លួនឯងបាន១៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន១៦ដង៕