គិតត្រឹមថ្ងៃនេះ ករណីឆ្លងវីរុសកូវី-១៩ នៅថៃកើនលើស ២ ពាន់នាក់ ខណៈមនុស្សម្នាក់ទៀតបានស្លាប់

  • សៅរ៍ ០៤ មេសា, ២០២០ ១៦:៣៩
ថៃ៖ យោងតាមអាជ្ញាធរថៃ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសថៃទើបរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៨៩ នាក់ និងស្លាប់ម្នាក់បន្ថែម ដែលធ្វើឲ្យករណីឆ្លងសរុបឡើងដល់ ២,០៦៧ នាក់ ខណៈអ្នកស្លាប់កើនដល់ ២០ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ពលរដ្ឋនៅថៃ
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានមានប្រសាសន៍ថា៖
នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា
គួរឲ្យដឹងដែរថា អ្នកឆ្លងថ្មីទាំង ៨៩ នាក់នេះមាន ៣១ នាក់នៅទីក្រុងបាងកក, ១៣ នាក់នៅណុនថាប៊ូរី, នាក់នៅភូកេត, នាក់នៅឆុនបូរី និងផាធូមថានី, នាក់នៅសាមុតប្រាកាន និងណារ៉ាធីវ៉ាត, នាក់នៅសុងក្លា, នាក់នៅយ៉ាឡា និងស៊ូផានបូរី និងករណីផ្សេងៗទៀតនៅ ស៊ូរ៉ាតថានី, ប្រាចជូបគីរីខាន, សាមុតសាខន, ត្រាង, តាក់, អយុធ្យា និងឡាំបាង។ តែបើនិយាយពីករណីសរុបនៅទូទាំងប្រទេសវិញ បច្ចុប្បន្ននេះទីក្រុងបាងកកមានអ្នកឆ្លងវីរុសច្រើនជាងគេបំផុត បើធៀបនឹងតំបន់ផ្សេងៗក្នុងប្រទេសថៃ៕