មើលភ្លែត ពិតជាមិនដូច ប៉ាច់ គីមមួយ សោះ

ភ្នំពេញ៖​ តារាចម្រៀង ប៉ាច់ គីមមួយ ជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំង ជាពិសេសហ្វេនៗយុវវ័យតែម្ដងដែលគាំទ្រលើរូបនាង។ មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះ នាងក៏មានរូបសម្ផស្សស្រស់ស្អាតផងដែរ ទាំងមុខមាត់ និង​ រូបរាងពិតជាទាក់ទាញខ្លាំង។លើសពីនេះ កញ្ញា ប៉ាច់ គីមមួយ តែងតែធ្វើឲ្យទស្សនិកជន និង ហ្វេននាងផ្ទាល់ចាប់ងារម្មណ៍ លើសកម្មភាពរបស់នាងយ៉ាងខ្លាំង ជាពិសេសស្ទាយ៍នៃការតុបតែងខ្លួនតែម្ដង ដោយនាងពិតជាមានស្ទាយ៍ថ្មីប្លែក និង លេចធ្លោជានិច្ច។តួយ៉ាងបើ ងាកមកមើលពីរូបភាពថ្មីរបស់នាង ពិតជាប្លែកភ្នែកជាងរាល់ដងទៅទៀត ដែលហ្វេនសឹងតែមើលមិនស្គាល់ថាជា កញ្ញា ប៉ាច់ គីមមួយ ដោយស្ទាយ៍ថ្មីនេះពិតជាធ្វើឲ្យហ្វេនៗសរសើរពីនាងមិនដាច់ពីមាត់គ្រប់ៗគ្នា ថាពិតជាស្រស់ស្អាតប្លែក ទាំងសក់ ការផាត់មុខ៕ប្រភព៖ Love Vyសូមទស្សនារូបភាពខាងក្រោម៖ 
កញ្ញាប៉ាច់ គីមមួយ
កញ្ញាប៉ាច់ គីមមួយ
កញ្ញាប៉ាច់ គីមមួយ
កញ្ញាប៉ាច់ គីមមួយ
កញ្ញាប៉ាច់ គីមមួយ
កញ្ញាប៉ាច់ គីមមួយ