ស្ងាត់ៗ Klopp ទៅលួចចាប់ចិត្តដកមិនរួចពី ខ្សែបម្រើកំពុងឡើងកូដម្នាក់ នៅបារាំង

  • អាទិត្យ ០៥ មេសា, ២០២០ ១៤:៥៧
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Liverpool លោក Jurgen Klopp ត្រូវបានរាយការណ៍មកថា បានដាក់ចិត្តចាប់អារម្មណ៍ចង់បានទៅលើខ្សែបម្រើកំពុងឡើងកូដរបស់ Lille កីឡាករ Boubakary Soumare ដើម្បីនាំមកកាន់កីឡដ្ឋាន Anfield នៅទីផ្សារដោះដូរខាងមុខ។
កីឡាករ Boubakary Soumare
កីឡាករវ័យ២១ឆ្នាំ Soumare មានព័ត៌មានលេចឭថាអាចនឹងចាកចេញពីក្លិបយក្សបារាំងតាំងពីទីផ្សារដោះដូរខែមករាកន្លងទៅ ប៉ុន្តែក្រោយទីផ្សារត្រូវបានបិទបញ្ចប់ គេនៅបន្តលេងឲ្យ Lille ដដែល។ Real Madrid, Barcelona និង Newcastle United សុទ្ធតែជាបេក្ខភាពដែលចាប់អារម្មណ៍មកលើរូបគេ។យ៉ាងណាមិញ បើតាម Sport អ្នកចាត់ការទូទៅ Liverpool លោក Klopp បានស្រឡាញ់ និងពេញចិត្តទៅលើទម្រង់លេងរបស់យុវជនជម្រើសជាតិបារាំងរូបនេះ និងគ្រោងដាក់សំណើយកគេមករួមក្រុមនៅទីផ្សាររដូវក្ដៅដែលរៀបនឹងចូលមកដល់។
កីឡាករ Boubakary Soumare
គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ Soumare ជាមួយក្លិប Lille នៅមានសុពលភាព២ឆ្នាំទៀត ខណៈរដូវកាលនេះ គេចូលលេងបាន៣០ប្រកួតពីគ្រប់ព្រឹត្តិការណ៍ទាំងអស់៕