ក្តៅៗ! វីរៈបុរសពីងពាងនិង មិត្តស្រីចែកផ្លូវគ្នាដាច់ស្រេច ដោយប្រកាសថារាប់អាននឹងគ្នាជាមិត្តភក្តិវិញ

បរទេស៖ លោកអ្នកដែលនិយមតាមដានភាពយន្តហូលីវូតប្រាកដជាស្គាល់ច្បាស់នូវតួអង្គវីរៈបុរសពីងពាងដែលមានរូបសម្បត្តិស្រស់សង្ហារនោះដែលគាត់មានឈ្មោះពិតថា​ Tom Holland។ជាការពិតណាស់ តារាប្រុសរូបនេះ ទើបតែប្រឡូកសិល្បៈប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អ្នកគាំទ្រវិញស្ទើរតែគ្រប់ពិភពលោក ដោយសារ រូបសម្បត្តិ មុខមាត់ដ៏សង្ហារនិង ទេពកោសល្យក្នុងការសម្តែងភាពយន្តរបស់លោកផងដែរ។ ក្រៅពីការមមាញឹកក្នុងអាជីបរបស់ខ្លួនក្នុងការសម្តែងភាពយន្ត តារាប្រុសរូបក៏បានបង្ហាញមុខមាត់មិត្តស្រីជាសាធារណៈដែរគឺជានារីម្នាក់ដែលមានឈ្មោះថា Oliver Bolton សព្វថ្ងៃធ្វើការនៅក្នុងក្រុមហ៊ុនឌីជីថលមួយនៅក្នុងទីក្រុងឡុនដុន ប្រទេសអង់គ្លេស។ជាក់ស្តែងការប្រកាសអំពីទំនាក់ទំនងស្នេហារវាងពួកគេមិនទាន់បានមួយឆ្នាំស្រួលបួលផង ការប្រះឆាក៏កើតមានឡើងដោយ Tom Halland បាននិយាយយ៉ាងច្បាស់ៗនិង ក្តែងៗថា ទំនាក់ទំនងរវាងពួកគេមិនអាចទៅរួចនោះទេ វាជាជំរើសដ៏ល្អបំផុត សម្រាប់ពួកគេដែលអាចត្រឹមជាមិត្តភក្តិ ជាជាងសង្សារ ដោយសារពួកគេគឺមិត្តភក្តិនឹងគ្នាតាំងពីនៅវ័យក្មេងឯណោះ។ទោះបីជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះមិនបាននិយាយអំពីមូលហេតុចំៗអំពីរឿងរ៉ាវដែលពួកគេសម្រេចចិត្តចែកផ្លូវដែរ ដោយកន្លងមកគ្រួសារទាំងសងខាងពេញចិត្តនូវទំនាក់ទំនងពួកគេទាំងពីរ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានជូនពរលើកទឹកចិត្តនិង ការគោរពពីគ្រួសារទាំងពីរផងដែរ នៅពេលដែលទំនាក់ស្នេហារវាងបុរសពីងពាងនិង Oliver Bonton ចាប់ផ្តើមថ្មីៗ៕សូមចូលមើលរូបភាពខាងក្រោម៖
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Halland