គ្រួសាររីករាយ!! Margie និង ស្វាមី ធ្វើខួបកំណើតក្នុងឆ្នាំដំបូង ឲ្យកូនភ្លោះប្រុសស្រី យ៉ាងកក់ក្ដៅ

ថៃ៖ អាចនិយាយបានថា ចាប់តាំងពីរៀបការនឹងគ្នា ជាប្ដីប្រពន្ធរួចមក តារាប្រុសស្រីដ៏មានប្រជាប្រិយភាព លោក Pok និង នាង Margie កាន់តែមានភាពផ្អែមល្ហែម ជាពិសេស អ្នកទាំងពីរថែមទាំងមាន កូនភ្លោះប្រុសស្រី ដែលជាចំណងស្នេហ៍ដ៏រឹងមាំ ទៀតផង។ម៉្យាងវិញទៀត គូស្វាមីភរិយាអ្នកទាំងពីរ តែងតែបង្ហាញពីសកម្មភាពនៅក្នុងគ្រួសារយ៉ាងកក់ក្ដៅ ឲ្យហ្វេនៗជាច្រើនបានទស្សនា ព្រមទាំងបានឃើញ ពីទិដ្ឋភាពដ៏គួរឲ្យស្រលាញ់ នៅក្នុងគ្រួសាររបស់អ្នកទាំងពីរ ផងដែរ។  ថ្មីៗនេះ ហ្វេនៗជាច្រើនកាន់តែមានភាពរីរករាយយ៉ាងខ្លាំង ដោយ Margie បានបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញពី ទិដ្ឋភាព ដែលនាង និងស្វាមីបានធ្វើ ខួបកំណើតឲ្យកូនភ្លោះប្រុសស្រីរបស់ខ្លួន ដែលជាខួបកំណើតគម្រប់មួយឆ្នាំ របស់កូនអ្នកទាំងពីរផងដែរ។នៅក្នុងនោះដែរ Margie បានសរសេររៀបរាប់ថា៖ បន្ទាប់ពីបានឃើញហើយ អាចនិយាយបានថា ពិតជាមានភាពកក់ក្តៅជាទីបំផុត នៅក្នុងថ្ងៃកំណើតដំបូងរបស់កូនភ្លោះទាំងពីរនាក់នេះ ជាពិសេស បានបង្ហាញឲ្យឃើញថា កូនៗទាំងពីរ ទទួលបានក្ដីស្រលាញ់យ៉ាងពេញទំហឹង ពីឪពុកម្ដាយតែម្ដង៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Margie និង កូនភ្លោះទាំងពីរ
Margie និង កូនភ្លោះទាំងពីរ
ស្វាមីរបស់ Margie និង កូនភ្លោះទាំងពីរ
កូនភ្លោះប្រុសស្រី របស់ Margie និង ស្វាមី
កូនភ្លោះប្រុសស្រី របស់ Margie និង ស្វាមី
Margie និង គ្រួសារ
Margie និង គ្រួសារ
Margie និង គ្រួសារ
ទិដ្ឋភាព នៅក្នុងពិធីខួបកំណើតរបស់ កូនភ្លោះប្រុសស្រី របស់​ Margie និង ស្វាមី