អូនផ្កាយថា មួយជីវិត ទើបស្លៀកឈុតនេះម្តង ត្រូវគេថាកប់ៗមាត់ ពេលនេះនាងដាក់ទៅវិញថា.... ( មានវីដេអូ )

ភ្នំពេញ៖ ជាការពិតណាស់ អូនផ្កាយ ជាតារាស្រីដែលមានប្រជាប្រិយភាព ហើយនាងក៏ជាតារាស្រីម្នាក់ មានរូបសម្រស់ស្រស់ស្អាត ទាំងមុខមាត់ និង រូបរាង។ថ្មីៗនេះ នាងបានថតរូបក្នុងឈុតទេពធិតាមហាសង្រ្កាន្ត ទម្រង់សម្លៀកបំពាក់ សម័យអង្គរ ដោយមានព្រះនាម គោរាគៈទេវី បុត្រីទី២នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពស្រ្តា ពណ៌លឿង សៀតផ្កាអង្គារបុស្ស អាវុធ ព្រហស្ថស្ដាំទ្រង់កាន់ ព្រះខ័ន្ឌ ព្រះហស្ថឆ្វេងទ្រង់កាន់យដ្ធិឈើច្រត់ យាន្តជំនិះ ព្យាឃៈ(ខ្លា) ទ្រង់ផ្ទំ បើកព្រះនេត្ រឃើញថា នាងពិតជាស្រស់ស្អាត និង​សាកសម្យជាមួយនាងខ្លាំង។ជាក់ស្ដែង ក្រោយនាងបានគ្រងនៅឈុតនេះរួចក៏មាន មហាជនមួយចំនួនបានចូលទៅ Comments លើរូបរបស់នាងពេលគ្រងនៅឈុតបុរាណមួយនេះ។ ក្រោយឃើញ Comments ទាំងនោះរួចស្រាប់តែនាង Live និយាយទាំងយំ ដោយនាងបាននិយាយថា រូបភាពទាំងនោះ នាងពិតជាស្រលាញ់ឈុតមួយនេះខ្លាំង ដោយសារនាងបានគ្រងនៅឈុតបុរាណដែលនាងពេញចិត្ត នាងសុំអ្នកដែលបានសរសេរពាក្យរិះគន់លើរូបទាំងនោះ ថាបើ អ្នកទាំងអស់ចង់ជេរស្ដីអ្វីចំណោះនាងបែបណាក៏ដោយក៏នាងសុខចិត្ត តែសុំតែម្យ៉ាងកុំទៅរិះគន់ ជេរលើរូបភាពទាំងនោះ ព្រោះនេះជារូបភាពដំបូងក្នុងមួយឆាកជីវិតនាង ដែលនាងបានគ្រងឈុតបែបបុរាណ៕ប្រភពរូបភាព៖ Indra Productionចង់ជ្រាបច្បាស់ជាងនេះ សូមទស្សនារូបភាពខាងក្រោម៖ 
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ