មានចិត្តមែន idol! រឿង សោភ័ណ្ឌ នាំយកអំណោយចែកជូនជនទីទាល់ក្រដែលជួបទុក្ខលំបាក ១០០គ្រួសារ

  • អាទិត្យ ០៥ មេសា, ២០២០ ១៥:៥៦
កម្ពុជា៖ និយាយដល់ឈ្មោះ រឿង សោភ័ណ្ឌ បងប្អូនប្រិយមិត្តដែលនិយមតាមដានវិស័យកីឡាប្រដាល់ក្នុងប្រទេសកម្ពុជា ច្បាស់ជាស្គាល់អ្នកប្រដាល់គុនខ្មែររហស្សនាម ដៃភ្លើង ជើងរន្ទះ រូបនេះ ដែលគេទទួលបានការគាំទ្រនិងស្រឡាញ់ចូលចិត្តខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយពេលឡើងប្រកួតម្ដងៗ គេតែងតែបង្ហាញអស់ពីសមត្ថភាព និងទទួលបានជ័យជម្នះជាហូរហែ។
កីឡាកររឿង សោភ័ណ្ឌ
កាលពីព្រឹកមិញ សិស្សគុនរបស់ក្លិបម្កុដរាជសីហ៍បានធ្វើរឿងគួរឲ្យសរសើរ ដោយគេបានយកអំណោយចែកជូនបងប្អូនដែលមានជីវភាពលំបាកចំនួន១០០គ្រួសារ ដោយក្នុង១គ្រួសារទទួល អង្ករ១០គីឡូក្រាម មី២៥កញ្ចប់ និង ត្រីខ១យួរ។ ជាមួយគ្នានេះ ជើងខ្លាំងទម្ងន់៦៩គីឡូក្រាមរបស់កម្ពុជាបានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់ខ្លួន ដោយសរសេរយ៉ាងដូចេ្នះថា៖ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖ 
កីឡាករ រឿង សោភ័ណ្ឌ បង្ហោះនៅលើគណនី Facebook ផ្ទាល់ខ្លួន
កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ