គេនាំគ្នាផ្អើលលេង Tiktok ពេញហ្នឹង តែស្វាមី Janie បែរជានាំនាងធ្វើបែបនេះទៅវិញ (មានវីដេអូ)

ថៃ៖ ថ្មីៗនេះ តារាថៃជាច្រើនបាននាំគ្នាបង្កើតគណនី Tiktok និងធ្វើវីដេអូ បង្ហោះលេងស្ទើរគ្រប់ៗគ្នា ដោយសារតែពួកគេមានទំនេរច្រើនជាងមុន ក្នុងខណៈពេលដែលប្រទេសថៃកំពុងស្ថិតក្នុងវិបត្តិនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ ហើយប្រជាជនត្រូវបានហាមប្រាមមិនឲ្យចេញទៅខាងក្រៅ បើគ្មានការចាំបាច់។ដោយឡែក សម្រាប់តារាស្រីជើងចាស់ដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ Janie Allapach (ឈ្មោះដើម Janie Thienphosuwan) និងស្វាមីវ័យក្មេងរូបសង្ហា ជាគ្រូបង្វឹកហាត់ប្រាណវិញ បែរជានាំគ្នាធ្វើសកម្មភាពខុសប្លែកពីតារាដទៃទៅវិញ។ ក្នុងនោះ ស្វាមីរបស់ Janie គឺលោក Mickey បាននាំនាង និងកូនស្រីតូច ហាត់ប្រាណនៅក្រៅផ្ទះ ហើយបង្ហោះវីដេអូលើគណនី Instagram យ៉ាងរីករាយបំផុត។នេះសបញ្ជាក់ឲ្យឃើញពីគុណសម្បត្តិនៃការដែល Janie មានស្វាមីជាគ្រូបង្វឹកហាត់ប្រាណ ព្រោះយ៉ាងហោចណាស់ នាងក៏អាចចំណាយពេលដើម្បីសុខភាព ក៏ដូចជាបង្កើនភាពស្និទ្ធិស្នាលនៅក្នុងគ្រួសារផងដែរ៕សូមទស្សនាវីដេអូខាងក្រោម៖
View this post on Instagram

This chapter of my life feels really good ♥️

A post shared by CEO 911byJT (@janienineeleven) on

Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី