ចុមយក្ស! Real Madrid និង Man City ប្រជែងគ្នាទិញខ្សែប្រយុទ្ធលំដាប់ A ម្នាក់ពីក្របខណ្ឌ PL ក្នុងតម្លៃ១៥០លាន

  • អាទិត្យ ០៥ មេសា, ២០២០ ១៦:៤៤
អឺរ៉ុប៖ មេឃខៀវ Manchester City និងក្លិបអធិរាជស Real Madrid ត្រូវបានរាយការណ៍មកថាបាននឹងកំពុងតែប្រឈមមុខគ្នាក្នុងការតាមទិញខ្សែប្រយុទ្ធរបស់ Tottenham Hotspur កីឡាករ Harry Kane នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ។
កីឡាករ Harry Kane
ប្រធានក្រុមជម្រើសជាតិអង់គ្លេសទើបតែបង្ហើបឲ្យដឹងថា គេអាចនឹងចាកចេញពី Spurs បើសិនជាទម្រង់លេងរបស់ក្រុមមិនមានភាពប្រសើរឡើង។ បើតាម The Express ក្លិប Man City និង Real Madrid កំពុងតែប្រជែងគ្នាក្នុងការតាមទិញខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Kane ដែលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលរបួស។
កីឡាករ Harry Kane
ចំពោះតម្លៃខ្លួនរបស់ Kane វិញត្រូវបានគេប៉ាន់ស្មានថាប្រមាណជា១៥០លានផោន ក្នុងទិញផ្ដាច់កុងត្រារបស់គេ ខណៈកិច្ចសន្យារបស់គេនិងក្រុមរបស់លោក Jose Mourinho មានសុពលភាពដល់រដូវក្ដៅឆ្នាំ២០២៤។ ជាមួយគ្នានេះ Spurs ត្រូវបានគេរាយការណ៍មកថា មិនមានបំណងចង់លក់ខ្សែប្រយុទ្ធកណ្ដាលឆ្នើមរបស់ខ្លួនម្នាក់នេះទេ។ គួរឲ្យដឹងដែរថា មុនមានបញ្ហារបួស Kane ចូលលេងក្នុងរដូវកាលនេះបាន២៥ប្រកួត ព្រមទាំងអាចរកបាន១៧គ្រាប់ផងដែរ។ បើគិតចាប់ពីដំឡើងមកកាន់ក្រុមធំនៃក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Kane ចូលលេងបាន២៧៨ប្រកួត និងរកបាន១៨១គ្រាប់៕
កីឡាករ Harry Kane