ត្រូវគេរិះគន់ផ្ទួនៗពេក អ្នកផលិតរឿង Dang Duang Hareuthai ដែល Kimberly សម្ដែងជាតួឯក ចេញមុខប្រកាសបែបនេះតែម្ដង

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា ខ្សែភាពយន្តភាគថៃរឿង Dang Duang Hareuthai ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងមានការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសជួរមុខប្រចាំប៉ុស្តិ៍លេខ៣ គឺ Kimmy Kimberly និងលោក Tik Jesdaphon កំពុងរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជន ទៅលើបញ្ហាបច្ចេកទេសកំព្យូទ័រក្នុងការកាត់ត ដែលមានលក្ខណៈខុសឆ្គងច្រើន ជាពិសេសគឺរឿងនេះបានធ្លាក់ចុះនូវចំនួនអ្នកគាំទ្រជាបន្តបន្ទាប់ រហូតដល់ក្លាយទៅជារឿងដែលមានចំនួនអ្នកទស្សនាតិចជាងគេបំផុតប្រចាំដើមឆ្នាំ២០២០ នេះ។ស្រាប់តែឥឡូវ អ្នកផលិតខ្សែភាពយន្តភាគមួយនេះ លោក Kai Varayuth បានបង្ហោះសារតូចចិត្តមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដើម្បីបកស្រាយពីរឿងកំហុសបច្ចេកទេសក្នុងរឿង ដែលបណ្ដោយឲ្យចេញផ្ទាំងពណ៌បៃតងនៅត្រង់ឈុតមួយនៃរឿងនោះ។ លោកបានបញ្ជាក់ថា តាមពិតទៅពេលបញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ គឺគ្មានអ្វីខុសប្រក្រតីនោះឡើយ តែដោយសារអ្នកយកទៅបង្ហោះលើយូធូប និងវេបសាយផ្សេងៗលឿនពេក ទើបអ្នកដែលមើលតាមវេបសាយចាប់បានថាមានកំហុសបច្ចេកទេសបែបនេះ ហើយលោកក៏ទទួលស្គាល់កំហុសមួយនេះដែរ។ ចំណែកឯរឿងបច្ចេកទេសកាត់តវិញ ផលិតកម្មរបស់លោកបានជួលសុទ្ធសឹងតែអ្នកដែលធ្លាប់មានបទពិសោធន៍ និងកាត់តឲ្យរឿងផ្សេងៗបានយ៉ាងល្អ តែមិនដឹងយ៉ាងមិច ទើបបានជាមកធ្វើខ្ជីខ្ជាឲ្យរឿងរបស់លោកវិញ គិតៗទៅលោកស្ដាយលុយដែលខំចំណាយអស់យ៉ាងច្រើន ហើយនៅរងការរិះគន់ឥតឈប់ឈរទៀត។ លោកបានបញ្ជាក់ចុងក្រោយថា បើនៅតែបែបនេះទៀត លោកប្រហែលជាឈប់ផលិតរឿងទៀតហើយ ដើម្បីឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត៕
Kai Varayuth និងតារាសម្ដែងក្នុងរឿង Dang Duang Hareuthai
តារាសម្ដែងក្នុងរឿង Dang Duang Hareuthai
ឈុតឆាកដែលចេញផ្ទាំងពណ៌បៃតង
ឈុតឆាកប្រើបច្ចេកទេសកុំព្យូទ័រដែលរងការរិះគន់
ឈុតឆាកប្រើបច្ចេកទេសកុំព្យូទ័រដែលរងការរិះគន់
ឈុតឆាកប្រើបច្ចេកទេសកុំព្យូទ័រដែលរងការរិះគន់
ឈុតឆាកប្រើបច្ចេកទេសកុំព្យូទ័រដែលរងការរិះគន់