នឹកស្មានមិនដល់! បងប្រុសរបស់ Goo Hara ទម្លាយរឿងហួសចិត្ដដែលម្ដាយពួកគេឆ្លៀតធ្វើ នៅពេលចូលរួមពិធីបុណ្យសពរបស់នាង

កូរ៉េខាងត្បូង៖ ថ្វីត្បិតតែ អតីតតារាចម្រៀងកូរ៉េល្បីឈ្មោះ ដែលសម្រេចចិត្តបញ្ចប់ជីវិតខ្លួនដោយការធ្វើអត្តឃាត Goo Hara បានចាកចេញពីពិភពលោកនេះអស់រយៈពេលជាច្រើនខែទៅហើយក្តី ប៉ុន្តែរឿងរ៉ាវក្ដីក្ដាំលើបញ្ហាទ្រព្យសម្បត្តិរបស់នាងនៅតែមិនទាន់បញ្ចប់ ស្របពេលដែលម្ដាយរបស់នាងនៅ តែបន្តទាមទារសុំបែងចែកទ្រព្យសម្បត្តិរបស់នាងចំនួន៥០ភាគរយ។ ប៉ុន្តែឪពុក និងបងប្រុសរបស់ Hara មិនយល់ស្របនោះឡើយ ដោយហេតុថា ម្ដាយរបស់ពួកគេបានបោះបង់ពួកគេចោលឲ្យរស់នៅយ៉ាងលំបាកបំផុតជាមួយនឹងឪពុកតាំងពីតូចមក។ នៅខណៈពេលនេះ ការតតាំងតាមផ្លូវច្បាប់នៅមិនទាន់បញ្ចប់ឡើយ ប៉ុន្តែបងប្រុសរបស់ Hara បានផ្ដល់បទសម្ភាសន៍និយាយពាក់ព័ន្ធទៅនឹងរឿងរ៉ាវដ៏ហួសចិត្តចំនួន២ ដែលម្ដាយរបស់ពួកគេបានធ្វើ នៅអំឡុងពេលនៃពិធីបុណ្យសពរបស់ Hara។ រឿងទីមួយនោះ គឺម្ដាយរបស់ពួកគេបានសុំថតរូបជាមួយនឹងតារាល្បីៗ ដែលបានចូលរួមក្នុងពិធីបុណ្យ ដើម្បីសម្ដែងការកាន់ទុក្ខ និងរំឭកទៅដល់វិញ្ញាណក្ខន្ធរបស់នាង។ នេះគឺជារឿងដ៏ហួសហេតុមួយ ដែលនៅខណៈពេលអ្នកគ្រប់គ្នាកំពុងសោកស្ដាយនឹងការបាត់បង់ជីវិតរបស់ Hara តែម្ដាយរបស់ខ្លួនបែរជាទៅធ្វើរឿងដ៏គួរឲ្យអាម៉ាស់មួយនេះទៅវិញ។រឿងដ៏ខុសឆ្គងមួយទៀត គឺម្ដាយរបស់ Hara បានថតសម្លេងនៃការសន្ទនារវាងគាត់ ជាមួយនឹងបងប្រុស Hara ដើម្បីទុកធ្វើជាភស្ដុតាងដើម្បីទាមទារទ្រព្យសម្ប្តត្តិថែមទៀត តែសំណាងល្អដែលបងប្រុស Hara ចាប់បាន ហើយលុបសម្លេងនោះចោល។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមច្បាប់របស់ប្រទេសកូរ៉េខាងត្បូង គឺតម្រូវឲ្យបែងចែកទ្រព្យសម្បត្តិរបស់ Hara ជាពីរ មួយផ្នែកសម្រាប់ឪពុក និងមួយផ្នែកទៀតសម្រាប់ម្ដាយ តែឪពុក និងបងប្រុសរបស់ Hara កំពុងព្យាយាមតវ៉ាក្ដី ដោយយោងលើហេតុផលថា ម្ដាយរបស់ពួកគេបានបោះបង់ចោលពួកគេតាំងពីតូច៕
បងប្រុសរបស់ Hara និងរូបថត Hara ក្នុងពិធីបុណ្យសព
ពិធីបុណ្យសពរបស់ Goo Hara
Goo Hara ពេលនៅមានជីវិត
Goo Hara ពេលនៅមានជីវិត