អ្នកណាហ្វេន វ៉េត​ រតនា ខ្លះ? តារាល្បី កាល១០ឆ្នាំមុន ពេលនេះ សម្រស់នាង នៅតែស្អាតដូចមុន

អាមេរិក៖ ប្រហែលជាហ្វេនៗ នៅចាំតារាសម្តែងស្រី សម្បុរស្រអែម អ្នកនាង វ៉េត រតនា ដែលល្បីល្បាញជំនាន់១០ឆ្នាំមុន ពេលនេះអ្នកនាង បានសាងជីវិតគ្រួសារ ជាមួយនឹងស្វាមី កូនៗ នៅប្រទេសអាមេរិក យ៉ាងមានក្តីសុខ សុភមង្គល ដោយលែងខ្វល់ខ្វាយ​ ពីវិស័យសិល្បៈតទៅទៀតហើយ។ក្នុងនោះដែរ អតីតតារាស្រីរូបនេះ ក៏នៅតែរក្សាសម្រស់ បានយ៉ាងស្រស់ស្អាត​ បើទោះបីជា អ្នកនាង មានកូនក្នុងបន្ទុកក៏ដោយ ហើយជាពិសេស អាយុរបស់អ្នកនាង ក៏កាន់តែទៅមុខបន្តិចម្តងៗផងដែរ តែនៅតែខ្ញង់ដដែល គ្មានប្រែប្រួលទៅណានោះទេ។មិនតែប៉ុណ្ណោះ សូម្បីតែស្ទីលរបស់ វ៉េត រតនា នាពេលបច្ចុប្បន្ន ក៏នៅតែទាន់សម័យ ហាយសូរដដែល ជាមួយនឹង សម្លៀកបំពាក់ ដូចជា អាវយឺត ខោជើងវែង ឈុតរ៉ូបជាដើម ដែលធ្វើឲ្យហ្វេន​សរសើរមិន ដាច់ពីមាត់ ពីស្ទាយ៍លេងខ្លួនរបស់អ្នកនាង ដែលប៉ិនពូកែរកនូវសម្លៀកបំពាក់ ដើម្បីឲ្យទាក់ទាញដដែល៕
វ៉េត រតនា​ កាលពីមុន
វ៉េត រតនា​ បច្ចុប្បន្ន
វ៉េត រតនា​ បច្ចុប្បន្ន
វ៉េត រតនា​ បច្ចុប្បន្ន
វ៉េត រតនា​ បច្ចុប្បន្ន
វ៉េត រតនា​ បច្ចុប្បន្ន
វ៉េត រតនា​ បច្ចុប្បន្ន
វ៉េត រតនា​ បច្ចុប្បន្ន