មិនក្រែងចិត្តសង្សារសោះ! Taew មានមិត្តប្រុសហើយ នៅឆ្លៀតធ្វើរឿងបែបនេះទៀត

ថៃ៖ បើនិយាយឲ្យចំទៅ មួយរយៈពេលនៃការសម្ងំនៅក្នុងផ្ទះដើម្បីការពារខ្លួនពីវីរុសកូវីដ-១៩នេះ ប្រៀបបីដូចជាឱកាសឲ្យតារាថៃល្បីៗភាគច្រើនក្លាយខ្លួនទៅជាតារា Tiktok អស់ហើយ។ ក្នុងនោះ តារាថៃភាគច្រើនសុទ្ធតែនាំគ្នាចាប់ផ្ដើមលេង Tiktok ហើយបង្ហោះវីដេអូគ្រប់ម៉ូតគ្រប់ម៉ាក ចង់កំប្លែងបែបណាក៏មាន រីឯអ្នកខ្លះទៀតនាំគ្នារាំច្រៀងឡើងពេញហ្នឹង។ មិនខុសប្លែកអីពី Taew Natapohn ដែលកំពុងមមាញឹកខ្លាំងក្នុងការបង្ហោះ Tiktok ដូចគ្នា ជាពិសេសគឺការរាំបញ្ចេញក្បាច់ស៊ិចស៊ី ឡើងធ្វើឲ្យហ្វេនៗទ្រាំមិនសរសើរមិនបាន។ ប៉ុន្តែរឿងដែលហួសចិត្ត និងគួរឲ្យបារម្ភជំនួស Taew នោះ គឺគេសង្កេតឃើញថា Taew បានបង្ហោះរូបកាត់តជាមួយនឹងតារាប្រុសកូរ៉េរូបសង្ហា តួឯកក្នុងរឿង Itaewon Class ហើយបង្ហោះនៅលើ Instagram ព្រមជាមួយនឹងចំណងជើងបែប Sweet Sweet ប្រៀបបីដូចជាខ្លួនឯងត្រូវជាសង្សារនឹងតារាកូរ៉េពិតមែនអ៊ីចឹង។ ចំពោះការបង្ហោះបែបនេះ បើសិន Taew មិនទាន់មានមិត្តប្រុស គឺមិនអីទេ តែនេះដោយសារ Taew មានមិត្តប្រុសរួចហើយ ដែលបានស្រឡាញ់គ្នារហូតដល់ទៅជាង១០ឆ្នាំ ទើបធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូល ខមមិន ទាំងភ័យជំនួសថា តិចមិត្តប្រុសឃើញ មានរឿងទៅ? ជាក់ស្ដែង នៅពេលដែលលោក Ton មិត្តប្រុសរបស់ Taew បានឃើញរូបភាពនេះ លោកគ្រាន់តែចូលខមមិនថា "ហើយ!!!!! 555"។ នេះបង្ហាញថា លោកគ្រាន់តែហួសចិត្ត ហើយអស់សំណើចប៉ុណ្ណោះ គ្មានរឿងអ្វីធំដុំឡើយ។ តែអ្វីដែលសំខាន់មួយទៀត តារាចម្រៀងថៃមួយរូប គឺកញ្ញា Gam Wichayanee បានចូលទៅខមមិនថា៖ តាមពិតទៅ ពេលមើលរឿងនោះ មានអារម្មណ៍ថា តួស្រីមុខស្រដៀង Taew ស្រាប់ទៅហើយ។ ក្រៅពីនោះ ក៏នៅមានមិត្តរូមសិល្បៈផ្សេងទៀត ដូចជា Kimberly និង Nycha ដែលបានលើកឡើងថា Taew មុខស្រដៀងពិតមែន៕ ចុះអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ ចំពោះរូបភាពមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖
រូបភាពកាត់ត ដែល Taew បង្ហោះលើ Instagram
ការប្រៀបធៀបរូបពិត និងរូបកាត់ត
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn