Xiaomi ទេីបបេីកសម្ពោធស្មាតហ្វូនស៊េរីថ្មី Redmi Note 9S ចែក ១០០ រង្វាន់

ភ្នំពេញ៖ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីប៉ុន្តែសមត្ថភាពវិញខ្លាំងក្លាមិនធម្មតានោះទេ។ ស្មាតហ្វូនត្រកូល​ Redmi Noteនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយអ្វីដែលពិសេសនោះស្មាតហ្វូនស៊េរីថ្មីនេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីបខ្លាំងក្លា ការឌីស្សាញរូបរាងយ៉ាងទាក់ទាញលេចធ្លោរ កាមេរ៉ា ៤ គ្រាប់សមត្ថភាពខ្លាំងក្លា និងជាពិសេសនោះគឺថាមពលថ្មប្រើប្រាស់បានយូរតែម្តង។
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
លោក Peaker Gao ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ លោក Peaker Gao បន្ថែមថា៖ 
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
សមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអនុភាព និងថាមពលថ្មប្រើប្រាស់បានយូរស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 720G ដ៏មានអនុភាពខ្លាំងក្លាដែលមានអង្គគណនា octa-core CPU ជាមួយនឹងល្បឿននាឡិកាដល់ទៅ 2.3GHz ក្រាហ្វិកកាតខ្លាំង Adreno 618 GPU និងបច្ចេកវិទ្យា 8nm ថែមទៀតផង។ ស្មាតហ្វូន Redmi Note 9S ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់វា និងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ដ៏ខ្លាំងក្លាបំផុត។នៅក្នុងនាមជាស្មាតហ្វូនមួយនៅក្នុងត្រកូល Redmi Note  ដែលមានភ្ជាប់ជាមួយនឹងម៉ូទ័ររំញ័រ Z-axis  នោះ​វាជួយក្នុងការបង្កើនទៅលើល្បឿននៃការឆ្លើយតបល្អប្រសើរជាងមុនបើធៀបជាមួយនឹងម៉ូទ័រធម្មតានោះ។ ថាមពលថ្មទំហំ 5020mAh របស់ស្មាតហ្វូននេះធ្វើអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងការប្រើប្រាស់បានពេញមួយថ្ងៃទោះបីជាប្រើប្រាស់នូវកម្មវិធីធំៗក៏ដោយ។ នៅពេលដែលធ្វើការបញ្ចូលថ្មនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពល 18W fast charging និងដុំឆ្នាំងសាក 22.5W charger ។
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ការឌីស្សាញរូបរាងល្អឥតខ្ចោះ និងការបង្ហាញដ៏អស្ចារ្យនៅលើអេក្រង់ធំទូលាយក្នុងការប្រើប្រាស់ជាមួយនឹងការឌីស្សាញរូបរាងថ្មីទាក់ទាញ អេក្រង់ពេញគែមយ៉ាងស្រស់ស្អាតទាក់ទាញចិត្តបំផុតនោះ ស្មាតហ្វូន Redmi Note 9S នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានរូបរាងជាការ៉េ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Power ដែលពិតជាដំណើរការលឿនមែនទែនក្នុងការដោះសោរប្រើប្រាស់នោះ។ ជាមួយនឹងការបំពាក់នូវអេក្រង់ធំដែលមានទំហំ 6.67 អ៊ីង  FHD+ DotDisplay និងកាមេរ៉ាក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi នោះ ស្មាតហ្វូននេះ ពិតជាមានរូបរាងប្រណិត និងការឌីស្សាញល្អឯកជាមួយនឹងអេក្រង់ដែលមានទំហំដល់ទៅ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ ក៏មានការបញ្ជាក់វិញ្ញាបនបត្រពី TÜV Rheinland ដែលធ្វើការធានាថាកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយភ្នែករបស់អ្នកទស្សនានៅលើអេក្រង់នេះបានយូរ និងមិនមានការរោយភ្នែកអ្វីនោះទេ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតផងនោះគឺពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White)​។Redmi Note 9S គឺជាកំពូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Xiaomi ដែលមានការអភិវឌ្ឍយ៉ាងល្អឥតខ្ចោះដើម្បីផ្តល់នូវភាពពិតចិត្តសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធការពារការកំពប់ទឹកពីលើ និងកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតផង។
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ការថតរូបភាព និងវីដេអូជាមួយនឹងភាពច្នៃប្រឌិតខ្ពស់បំផុតនៃកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យស្មាតហ្វូន Redmi Note 9S នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យនៅផ្នែកខាងក្រោយរបស់វាជាមួយនឹងកាមេរ៉ាគោលទំហំ 48MP 1/2” sensor ដែលអាចផ្តិតរូបភាពបានកម្រិតខ្ពស់បំផុត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 8MP ultra-wide-angle ដែលអនុញ្ញាតអោយលោកអ្នកអាចធ្វើការផ្តិតរូបភាពជាក្រុមបានកាន់តែធំទូលាយ ខណៈពេលដែលកាមេរ៉ា 5MP macro lens និង 2MP depth sensor អាចជំនួយក្នុងការថតរូបភាពបានកាន់តែស្រស់ស្អាតគ្រប់កាលៈទេសៈតែម្តង។បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9S នេះមានកាមេរ៉ាដែលមានទំហំ 16MP ដែលជាកាមេរ៉ា Selfie បង្កប់នៅក្រោមអេក្រង់ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាគែម Bezels ខាងមុខរបស់វាតូចយ៉ាងណាក៏ដោយនោះ វាមិនធ្វើអោយប៉ះពាល់ដល់គុណភាពកាមេរ៉ានោះទេ។
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូន Redmi Note 9S នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ៨ ខែមេសានេះជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ ពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White) ដែលមានតម្លៃ 209 USD សម្រាប់ទំហំ 4GB+64GB និងតម្លៃ 249 USD សម្រាប់ទំហំ 6GB+128GB អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, ហាង  នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop, Tinhtinh Online Shop, La Rue… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ)៕
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S