សម្រស់វ៉ាក្មេងៗដាច់! ពេជ្រ សោភា កាលពី១៥ឆ្នាំមុន និងបច្ចុប្បន្ន នៅតែស្អាតមិនចាស់សោះ

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗ ដែលតែងតែនាំមកបទចម្រៀងដ៏ពេញនិយម ជូនដល់ហ្វេនៗស្ដាប់កម្សាន្តផងដែរ។ដោយឡែក តារាស្រីរូបនេះ មិនត្រឹមតែមានសម្លេងពីរោះរណ្ដំ ដែលធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍នោះទេ នាងថែមទាំងមាន ស្ទាយ៍តែងខ្លួនប្លែកៗ និងទាន់សម័យយ៉ាងខ្លាំង ដែលអាចទាក់ទាញចិត្តហ្វេនៗគ្រប់គ្នាផងដែរ។ លើសពីនេះទៅទៀត បើនិយាយពីសម្រស់របស់ តារាស្រីរូបនេះវិញ ឃើញថា នាងនៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ បើទោះបីជាពេលនេះ នាងមានវ័យកាន់តែជ្រេក៏ដោយ។ ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានបង្ហាញរូបភាព របស់ខ្លួន កាលពីច្រើនឆ្នាំមុន នៅក្នុងគណនី Instagram ដែលនាងបានធ្វើការប្រៀបធៀបជាមួយនឹងរូបភាពនាពេលបច្ចុប្បន្ន ដែលមើលទៅពិតជាមានភាពខុសប្លែកគ្នាខ្លាំង​ ដោយកាលពីមុន នាងហាក់មានការតែងខ្លួនបែបសាមញ្ញធម្មតា មិនមានភាពឡូយឆាយខ្លាំង ដូចពេលបច្ចុប្បន្ននេះ តែទោះជាយ៉ាងណា អាចនិយាយបានថា សម្រស់របស់នាងកាលពីមុន និងពេលឥលូវនេះ នៅតែមានភាពស្រស់ស្អាត ដូចគ្នាផងដែរ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបខាងក្រោម៖
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
រូបភាព ពេជ្រ សោភា កាលពីមុន និង ពេលបច្ចុប្បន្ននេះ