មកជួប Ronaldo ដឹងតែកប់ហើយ! Juventus គ្រោងដាក់ Costa ជាថ្នូរដោះដូរខ្សែប្រយុទ្ធជួរមុខរបស់ Man City រូបនេះ

  • ច័ន្ទ ០៦ មេសា, ២០២០ ០៩:៣១
អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus មានគម្រោងដាក់ខ្សែបម្រើស្លាប Douglas Costa ក្នុងកិច្ចព្រមព្រៀង ជាថ្នូរដោះដូរយកខ្សែប្រយុទ្ធកំពុងឡើងកូដរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Gabriel Jesus
កីឡាករGabriel Jesus
Costa ធ្លាប់ធ្វើការជាមួយនឹងអ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ម្ដងរួចទៅហើយ កំឡុងពេលដែលលោកនៅដឹកនាំក្លិបយក្សអាល្លឺម៉ង់ Bayern Munich។ យោងតាមរបាយការណ៍របស់កាសែត Calciomercato ក្លិប Juventus សង្ឃឹមថា កិច្ចព្រមព្រៀងក្នុងការនាំយក Jesus នឹងជោគជ័យតាមរយៈការដាក់ Costa ជាថ្នូរសម្រាប់ទាក់ចិត្តលោក Pep។
ខ្សែបម្រើស្លាបDouglas Costa
បើទោះជា Jesus តែងតែរកគ្រាប់បាល់ឲ្យក្រុមជារឿយៗក៏ដោយ ប៉ុន្តែរូបគេ បានត្រឹមជាខ្សែប្រយុទ្ធលំដាប់ទី២ បន្ទាប់ពីកីឡាករ Sergio Aguero ប៉ុណ្ណោះ។ ហើយជម្រើសជាតិប្រេស៊ីលត្រូវបានគេរាយការណ៍មកថា មានការខកចិត្តដែលមិនអាចជំនួសតំណែងខ្សែប្រយុទ្ធវ័យ៣១ឆ្នាំបាន។
កីឡាករ Sergio Aguero
ដោយឡែក តំណាងរបស់​ Jesus លោក Giovanni Branchini បានចេញមកបដិសេធជុំវិញរឿងខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ នឹងផ្លាស់ទៅលេងនៅ Juventus នាពេលខាងមុខ។ ហើយលោកបានបញ្ជាក់ទៀតថា Jesus នឹងចាកចេញពី Man City លុះត្រាណាតែលោក Pep លែងត្រូវការគេតែប៉ុណ្ណោះ។យ៉ាងណាមិញ របាយការណ៍ចុងក្រោយគេបង្អស់ បានបញ្ជាក់ថា ឆ្លៀតពេលអនាគតរបស់ Jesus នៅកីឡដ្ឋាន Etihad កំពុងស្ថិតក្នុងភាពស្រពិចស្រពិល Juventus នឹងព្យាយាមចែចូវយករូបគេ នៅពេលទីផ្សារដោះដូរកីឡាករ បើកទ្វារម្ដងទៀត។
កីឡាករ Gabriel Jesus
Juventus កំពុងសម្លឹងរកមើលខ្សែប្រយុទ្ធថ្មីមួយរូប ដើម្បីទៅជំនួសកីឡាករ Gonzalo Higuain ដែលគ្រោង នឹងចាកចេញពីទឹកដី Turin នៅរដូវក្ដៅខាងមុខ ហើយក្លិបជើងឯក Serie A ជឿជាក់ថា Jesus ស័ក្ដិសមនឹងស្នងតំណែង Higuain ក៏ដូចជាការពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុមលោក Maurizio Sarri ឲ្យកាន់តែមានភាពមុតស្រួចជាងមុន។គួររម្លឹកផងដែរថា Jesus បានផ្លាស់ពីក្លិបនៅប្រទេសប្រេស៊ីលមកចូលរួមជាមួយ Man City កាលពីឆ្នាំ២០១៧។ ដោយឡែក ក្នុងរដូវកាលនេះ គេស៊ុតបាន១៨គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន៣៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕