ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង នឹងវិនិយោគជាមួយ Camboticket ដើម្បីពង្រីកអាជីវកម្មលើផ្នែកលក់សំបុត្រអនឡាញ និងការរៀបចំវិស្សមកាលនៅកម្ពុជា!

  • ច័ន្ទ ០៦ មេសា, ២០២០ ០៩:៤៥
ភ្នំពេញ៖ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុន ស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។ អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​ រូយ៉ាល់​ហ្រ្គុប បានមានប្រសាសន៍ថា៖
វីង វិនិយោគជាមួយCamboticket
តាមរយៈកិច្ចព្រមព្រៀងនេះ ដែលកំពុងរង់ចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Camboticket មានប្រសាសន៍ថា៖ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៥ Camboticket បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជា និងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ​ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមក សម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូជីមិញ ប៉ាក់សេ និងទីតាំងផ្សេងៗដ៏ទៃទៀត។លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង​ បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប​ៗ សម្រាប់ការកែលម្អកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticket គឺជាក្រុមលក់សំបុត្រធ្វើដំណើរតាមអ៊ិនធឺណែត ដែលទទួលបានរង្វាន់ជាច្រើន និងផ្តល់ជូនដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេ ក្នុងការគ្រប់គ្រងស្តុករពើភ័ណ្ឌរបស់ពួកគេបន្ថែមទៅលើការបើកការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល៕