ស្រីស្អាតក្រុម Everglow ត្រូវគេបញ្ជូនទៅធ្វើតេស្តបន្ទាន់ ក្រោយពីបុគ្គលិកម្នាក់រកឃើញថាមាន វីរុសកូវីដ១៩!

កូរ៉េខាងត្បូង ៖ រយៈពេលពីរបីថ្ងៃកន្លងមកនេះ អ្នកគាំទ្រក្រុមចម្រៀង Kpop មានការភិតភ័យជាខ្លាំង ដោយសារប្រទេសកូរ៉េ កំពុងតែត្រូវបានរាតត្បាត ដោយជំងឺឆ្លងដ៏កាចសាហាវគឺ កូវីដ១៩។អ្វីដែលកាន់តែភ្ញាក់ផ្អើល ជាងនេះទៅទៀតនោះ គឺថ្មីៗនេះ គេទើបតែរកឃើញថា បុគ្គលិកធ្វើការជាមួយនឹង ក្រុមចម្រៀងស្រី Everglow មានផ្ទុកមេរោគជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យហ្វេនៗ មានការព្រួយបារម្ភខ្លាំង ចំពោះសុខភាពរបស់សមាជិកក្រុមទាំងអស់។ជាសំណាងល្អ មុននេះបន្តិច ក្រុមចម្រៀងស្រី Everglow ទើបតែទទួលបានលទ្ធផលពីការតេស្ត គឺអវិជ្ជមាន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ផលិតកម្មក៏បានបញ្ឈប់ រាល់សកម្មភាពរបស់ពួកគេ ហើយដាក់ពួកគេឲ្យនៅដាច់ដោយឡែក រយៈពេល ២សប្តាហ៍ជាមុនសិន៕ទស្សនារូបភាពខាងក្រោម ៖
Everglow
Everglow
Everglow