កាន់តែក្ដៅគគុក កាន់តែរំភើប រកឃើញអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី៣ពីកម្មវិធី «មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង»

  • ច័ន្ទ ០៦ មេសា, ២០២០ ១៤:១៥
ភ្នំពេញ៖ សូមចូលរួមអបអរសាទរអតិថិជន ដែលមានសំណាងកាលពីសប្តាហ៍ទី១ និងទី២ ហើយពេលនេះអតិថិជនមហាសំណាងរបស់យើងសម្រាប់សប្តាហ៍ទី៣ ក៏ត្រូវបានបង្ហាញខ្លួនផងដែរ។ សូមបញ្ជាក់ផងដែរថា សប្តាហ៍នេះ មានការអញ្ជើញចូលរួមចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះ ក៏ដូចជាធ្វើការប្រគល់រង្វាន់ពីសំណាក់ លោក ជា សុជាតិ ដែលជាប្រធានគ្រប់គ្រង់ផ្នែកទីផ្សារ និងការផ្សព្វផ្សាយរបស់ សាមសុង ដើម្បីអបអរសាទរដល់អតិថិជនដែលឈ្នះមហារង្វាន់សម្រាប់សប្តាហ៍ទី៣នេះ ដោយរង្វាន់ធំ ម៉ូតូ Honda Zoomer X ២០២០ ចំនួនមួយគ្រឿង គឺត្រូវបានទៅលើអតិថិជនឈ្មោះ ម៉ុន ណារី មកពីខេត្ត រតនគីរី។
កម្មវិធីចាប់រង្វាន់
លោក ជា សុជាតិ ក៏បានបន្ថែមទៀតថា៖សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះ គឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង ១០:០០-១២:០០ ថ្ងៃត្រង់។ សូមរំឭកផងដែរថាកម្មវិធីដ៏រំភើបអស្ចារ្យនេះ នឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖- ម៉ូតូ Honda ZOOMER X 2020 សរុប ៤ គ្រឿង - នាឡិកា Galaxy Watch Active2 សរុប ៨ គ្រឿង - ទូរស័ព្ទដៃ Galaxy A30s សរុប ១២ គ្រឿង - ទូរទស្សន៍ Samsung 32 អ៊ីញ សរុប ១៦ គ្រឿង។ខាងក្រោមនេះ គឺជាឈ្មោះអតិថិជនដែលបានឈ្នះក្នុងសប្តាហ៍ទី៣៖
ឈ្មោះអ្នកឈ្នះរង្វាន់​
ប្រញាប់ឡើងណា៎ ឱកាសឈ្នះមហារង្វាន់នេះនៅសល់តែម្តងទៀតប៉ុណ្ណោះ។ អ្នកណាទៅដឹងថា អ្នកឈ្នះបន្ទាប់អាចជាលោកអ្នក លឿនៗសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎។បញ្ជាក់៖ ការចាប់រង្វាន់លើកទី ៤ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០៕
កម្មវិធីចាប់រង្វាន់
កម្មវិធីចាប់រង្វាន់
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។