ស្រាបៀរ Corona ផ្អាកការផលិត ដោយសារតែការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស COVID-19

  • ច័ន្ទ ០៦ មេសា, ២០២០ ១៥:៣១
ម៉ិកស៊ិក៖ ថ្មីៗក្រុមហ៊ុនផលិតស្រាបៀរម៉ិកស៊ិក Grupo Modelo បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងផ្អាកផលិតកម្មផលិតស្រាបៀរ Corona, Pacifico និង Modelo ដែលពួកគេនាំចេញទៅជាង ១៨០ ប្រទេសជុំវិញពិភពលោក។
ស្រាបៀរ Corona
រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសអាសន្ន ក្នុងសប្តាហ៍នេះដែលឲ្យមានការព្យួររាល់សកម្មភាពដែលមិនចាំបាច់រហូតដល់ថ្ងៃទី ៣០ ខែមេសា ដើម្បីជួយបន្ថយការរាលដាលនៃមេរោគនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសម៉ិកស៊ិកមានករណីឆ្លងវីរុស COVID-19 ចំនួន ១៥១០ ករណី និងមានអ្នកស្លាប់ចំនួន ៥០ នាក់។ផលិតកម្មស្បៀងអាហារ និងកសិកម្មត្រូវបានចាត់ទុកថាជាសកម្មភាពចាំបាច់សម្រាប់ប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតកម្មស្រាបៀរនេះមិនមែនជាសកម្មភាពចាំបាច់នាពេលបច្ចុប្បន្ននោះទេ។
ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ក្នុងពេលនេះយើងកំពុងធ្វើឲ្យដំណើរការនៃការផលិតរបស់យើងឱ្យមានសភាពតិចតួចបំផុត ហើយនឹងបញ្ចប់ការផ្អាកនៅប៉ុន្មានថ្ងៃបន្ទាប់”។ពួកគេក៏បានបន្ថែមទៀតថា“ ប្រសិនបើរដ្ឋាភិបាលយល់ថាវាសមស្របថាស្រាបៀរទាំងនេះជាផលិត ផលកសិឧស្សាហកម្មដែលសំខាន់​សម្រាប់ការនាំចេញ ក្រុមហ៊ុនផលិតស្រាបៀរម៉ិកស៊ិក Grupo Modelo យើងនឹងត្រៀមអនុវត្តផែនការដែលបុគ្គលិករបស់យើងជាង ៧៥% អាចធ្វើការពីផ្ទះ និងហើយនៅតែធានាការផ្គត់ផ្គង់ស្រាបៀរបានដដែល៕