ចុមយក្ស! Liverpool ចូលខ្លួនមកប្រជែង Bayern Munich តាមទិញកីឡាករលំដាប់ A របស់ Man City

  • ច័ន្ទ ០៦ មេសា, ២០២០ ១៤:៥៨
អង់គ្លេស៖ Liverpool បានចូលខ្លួនមកប្រជែងជាមួយ Bayern Munich ក្នុងការតាមទិញកម្លាំងសំខាន់នៅតំបន់ស្លាបរបស់មេឃខៀវ Manchester City កីឡាករ Leroy Sane នៅទីផ្សារខាងមុខ។ក្លិបយក្សអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ចង់នាំយក Sane ទៅលេងនៅទឹកដីកំណើតតាំងពីរដូវក្ដៅឆ្នាំមុនមកម្ល៉េះ ហើយនៅទីផ្សារខាងមុខនេះ ក្រោមការដឹកនាំរបស់លោក Hansi Flick ក្លិប Bayern Munich គ្រោងនឹងដាក់សំណើមកកាន់​ Man City ជាថ្មី។ យ៉ាងណាមិញ Bayern Munich ត្រូវប្រឈមមុខជាមួយ Liverpool ខណៈក្លិបហង្សក្រហមក៏ចង់បាន Sane ដែរនៅទីផ្សារលើកនេះ។
កីឡាករ Leroy Sane
Liverpool ចង់បាន Sane ដើម្បីទៅទុកជំនួសកន្លែងរបស់ Mane ដែលមានព័ត៌មានខ្លាំងមកថាអាចចាកចេញពីកីឡដ្ឋាន Anfield។ ខណៈក្រៅពី Sane ក្រុមរបស់លោក Jurgen Klopp ក៏បានសម្លឹងឃើញខ្សែប្រយុទ្ធកំពុងឡើងកូដរបស់ Wolves កីឡាករ Adama Traore ផងដែរ។
កីឡាករAdama Traore
Sane នៅមិនអាចបង្ហាញខ្លួនឲ្យលោក Pep បាននៅឡើយសម្រាប់រដូវកាលនេះ ដោយគ្រាន់តែអាចហ្វឹកហាត់បានបន្តិចបន្តួចប៉ុណ្ណោះ ក្រោយរងរបួសកំឡុងពេលប្រកួតបើករដូវកាលដណ្ដើមពានរង្វាន់ Community Shield ជាមួយនឹង Liverpool។
កីឡាករ Leroy Sane
គួរឲ្យដឹងដែរថា ក្រោយផ្លាស់មកចូលរួមជាមួយ Manchester City កាលពីឆ្នាំ២០១៦ Sane ជួយឲ្យក្លិបឈ្នះ Premier League បាន២ដង ហើយចូលលេងបាន១៣៤ប្រកួត និងរកបានគ្រាប់៣៩គ្រាប់ ខណៈកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Etihad នឹងផុតកំណត់នៅរដូវកាលក្រោយ៕