នៅចាំម្ចាស់បទ«PPAP»ទេ? ពេលនេះត្រឡប់មកវិញបែបVersion លាងដៃថ្មី ប្លែកមិនណយទេ(មានវីដេអូ)

បរទេស៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ និងធ្លាប់បានស្ដាប់រួចមកហើយ ជាមួយនឹងបទចម្រៀង មានចំណងជើងថា «Pen-Pine-Apple-Pen» ហៅកាត់(PPAP) របស់Dj ជនជាតិជប៉ុនម្នាក់ឈ្មោះ Pikotaro ដែលបទនេះទទួលបាន ការគាំទ្រច្រើនខ្លាំងមែនទែន អំឡុងពេលកាលពី ៤ឆ្នាំមុន។ ជាមួយគ្នានេះដែរ បន្ទាប់ពី ទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀង បែបកំប្លែងមួយបទនេះ ជាយូរមក គេឃើញថាតារារូបនេះ បានស្ងាត់មួយរយៈផងដែរ ទើបតែកាលពីពេលថ្មីៗ លោកបានធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលម្ដងទៀត ជាមួយវត្តមានរបស់លោក រួមនឹងបទចម្រៀងមួយបទ ត្រឡប់មកវិញផងដែរ។យ៉ាងណាមិញ បទចម្រៀងមួយបទនោះ គឺមិនមែនជាបទថ្មីរបស់លោកទេ តាមពិតទៅ លោកបានយក បទ  (Pen-Pine-Apple-Pen) ដែលធ្លាប់ទទួលបានការគាំទ្រច្រើន របស់លោកនោះ យកមកកែសម្រួលទំនុកច្រៀងថ្មី ដែលក្នុងបទនោះដែរ ចង់និយាយទាក់ទងនឹង ការលាងដៃ ជាមួយនឹងសាប៊ូ ដើម្បីការពារថែរក្សាអនាម័យ ពីជំងឺ Covid-19 ទាំងអស់គ្នាផងដែរ ហើយបទនេះដែរ ក៏មានការគាំទ្រច្រើនថែមទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 
Pikotaro
Pikotaro
Pikotaro
Pikotaro