ម្នាក់ណាអ៊ីចេះ! Xavi ថាមានតែម្នាក់នេះប៉ុណ្ណោះ ដែលល្អជាង Ronaldinho

  • ច័ន្ទ ០៦ មេសា, ២០២០ ១៦:១១
បរទេស៖ វីរបុរសរបស់ Barcelona លោក Xavi បានឲ្យដឹងថា លោកចាត់ទុកកីឡាករ Lionel Messi និង Ronaldinho គឺជាកីឡាករឆ្នើមទាំង២រូបនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
Xavi
Ronaldinho ធ្លាប់លេងនៅកីឡដ្ឋាន Camp Nou ៥ឆ្នាំ នៅចន្លោះឆ្នាំ ២០០៣-២០០៨ ខណៈ Lionel Messi ត្រូវបានដំឡើងមកលេងនៅក្រុមធំរបស់ Barcelona ក្នុងឆ្នាំ២០០៤ ដោយពួកគេធ្លាប់រួមរស់លើវាលស្មៅជាមួយគ្នាអស់រយៈពេល៤ឆ្នាំ។
កីឡាករ Lionel Messi និង Ronaldinho
ស្របពេលដែល Xavi ទទួលស្គាល់អំពីគុណភាពរបស់កីឡាករទាំងពីរខាងលើ អតីតខ្សែបម្រើរបស់ក្លិបអ្នកមានបុណ្យ Xavi យល់ថា Lionel Messi មានភាពល្អប្រសើរដោយសារតែទម្រង់លេងមិនការថមថយរបស់គេ។ ថ្លែងប្រាប់ Globo Esporte អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Xavi បានឲ្យដឹងថា៖
លោក Xavi
គួរឲ្យដឹងដែរថា រយៈពេល១៧ឆ្នាំ (១៩៩៨-២០១៥) Xavi បង្ហាញខ្លួនលើវាលស្មៅឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បាន ៧៦៧ប្រកួត៕