ក្រោយមានអ្នកឆ្លងកូវីដ១៩ ក្នុងថ្ងៃការNamfon បានបញ្ចប់ការឃុំខ្លួន១៤ថ្ងៃហើយ ចេញមុខនិយាយថា... (មានវីដេអូ)

ថៃ៖ បន្ទាប់ពី តារាសម្ដែងស្រី នាង Namfon Patcharin និងស្វាមី បានជ្រាបថា នៅក្នុងពីធីរៀបមង្គលការរបស់អ្នកទាំងពីរ កាលពីថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២០ កន្លងទៅនេះ មានអ្នកឆ្លងជំងឺ Covid-19 ដែលបណ្តាលឱ្យ ភ្ញៀវដែលបានមកចូលរួម ព្រមទាំងអ្នកពីរផ្ទាល់ ត្រូវធ្វើការឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃដើម្បី តាមដានរោគសញ្ញា ផងដែរ។យ៉ាងណាមិញ បន្ទាប់ពីនោះ អ្នកទាំងពីរ ក៏បានបង្ហាញលទ្ធផលធ្វើតេស្ត ដែលបានបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនេះ មិនបានឆ្លងមេរោគ Covid-19 នោះឡើយ ប៉ុន្តែក៏នៅ មានការពារបានយ៉ាងល្អ ដោយប្ដីប្រពន្ធមួយគូនេះ បានធ្វើការឃុំខ្លួនឯង រហូតទាល់តែគ្រប់ ១៤ ថ្ងៃ ដើម្បីឲ្យមានភាពច្បាស់លាស់ ផងដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ  ការឃុំខ្លួនរយៈពេល ១៤ ថ្ងៃ ក៏ត្រូវបានបញ្ចប់ ម៉្យាងវិញទៀត តារាស្រី Namfon ព្រមទាំង ស្វាមី ថែមទាំងបានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម Instagram ប្រាប់ពីរឿងរ៉ាវ បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ ទៀតផង។ នៅក្នុងនោះដែរ Namfon បានមកជាមួយនឹងសារ​ ដែលបានសរសេរថា៖ ក្រោយពីបានជ្រាបបែបនេះ មិត្តៗ ព្រមទាំងហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ដែលបានឃើញអ្នកទាំងពីរ បានសុខភាពល្អ ព្រមទាំងចៀសឆ្ងាយ ពីជំងឺដ៏កាចសាហាវមួយនេះ ផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
Namfon
Namfon
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
រូបភាព ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ
រូបភាព ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ