ជួយគ្នាក្នុងគ្រាលំបាក! ទីក្រុង ២នៅ​​ភាគ​ខាង​កើត​ប្រទេស​ចិន​បរិច្ចាគ​សម្ភារៈ​វេជ្ជសាស្រ្ត​ដល់ប្រទេស​អេស្ប៉ាញ

  • ច័ន្ទ ០៦ មេសា, ២០២០ ១៧:០២
ចិន៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា ទីប្រជុំជនមួយក្នុងទីក្រុង Kunshan ខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន បានផ្តល់អំណោយជាសំភារៈវេជ្ជសាស្រ្តជាច្រើនដើម្បីជួយដល់ប្រទេសអេស្ប៉ាញ ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺឆ្លងថ្មីកូវីដ-១៩ ។
សំភារៈដែលបានផ្តល់ដោយទីក្រុង Qiandeng រួមមានម៉ាស់ចំនួន ៥០០០០ ស្រោមដៃ ៥០០០ និងសម្លៀកបំពាក់ ការពារចំនួន ៥,០០០ ត្រូវបានបញ្ជូនទៅការិយាល័យសៀងហៃនៃសាជីវកម្ម Mondragon ដែលជាក្រុមអាជីវកម្ម នាំមុខគេមួយរបស់អេស្ប៉ាញ។ លោក Igor Eceiza អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Orkli Electronics (Kunshan) Co. , Ltd ដែលមាន ទំនាក់ទំនងជាមួយសាជីវកម្ម Mondragon បានមានប្រសាសន៍ថា អ្វីដែលសំខាន់នោះគឺថា Kunshan និង Qiandeng បានបរិច្ចាគសំភារៈវេជ្ជសាស្រ្ត ទោះបីជាក្រុងទាំងពីរនេះក៏មានតម្រូវកា​រខ្ពស់ក៏ដោយ។ "យើងជឿ ជាក់ថាប្រទេសទាំងពីរអាចឆ្លងកាត់និងជៀសផុតពីការរីករាលដាលនៃជម្ងឺនេះបាន។" ចាប់តាំងពីការរីករាលដាលនៃរោគរាតត្បាតនៅក្នុងខែមករា សហគ្រាសអេស្ប៉ាញជាច្រើន នៅក្នុងឧទ្យាន ឧស្សាហកម្ម Kunshan Mondragon ដែលមានទីតាំងនៅទីក្រុង Qiandeng បានបរិច្ចាគគ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រដល់ រដ្ឋាភិបាលក្នុងតំបន់។ កាលពីខែមុន សាជីវកម្ម Mondragon ក៏ដូចជាការិយាល័យសៀងហៃរបស់ខ្លួនបានផ្តល់ ម៉ាស់ការពារ KN៩៥ ចំនួន ២.៩៦០ សម្លៀកបំពាក់ការពារចំនួន ១០០ សម្រាប់និងថ្នាំសម្លាប់មេរៅគដល់ក្រុង Qiandeng ។ ក្រុមហ៊ុនMondragon Assembly (Kunshan) Co., Ltd ក៏បានផ្តល់ម៉ាស់វេជ្ជសាស្រ្តចំនួន ១០,០០០ ដល់ក្រុងនេះផងដែរ។ នៅឆ្នាំ ២០១០ សួនឧទ្យានឧស្សាហកម្ម Kunshan Mondragon ត្រូវបានបង្កើត ឡើងរួមគ្នាដោយរដ្ឋាភិបាល Kunshan និង Mondragon ដែលជាសាជីវកម្ម និងសហព័ន្ធនៃកម្មករដែលមានមូលដ្ឋាននៅតំបន់ Basque នៃប្រទេសអេស្ប៉ាញ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ