ចូលវ័យ១៩ឆ្នាំ បុត្រ កាន់តែសង្ហា និងមានមន្តស្នេហ៍រឹតតែខ្លាំង

ភ្នំពេញ៖ បើបកក្រោយបន្តិច គឺតារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ត្រូវបានគេស្គាល់តាមរយៈ ការច្រៀងCover តាមបទចម្រៀងខ្មែរល្បីៗ ដោយពេលនោះ រូបលោក តែងតែច្រៀង រួចបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ជារឿយៗ រហូតមានគេចាំសម្លេងរបស់គេជាប់ជានិច្ច។មិនប៉ុន្មានឆ្នាំ តារាប្រុសរូបនេះ ក៏បានក្លាយជាតារាចម្រៀងពេញសិទ្ធិ របស់ផលិតកម្មមួយ ជាពិសេស រូបគេ ក៏កាន់តែល្បីល្បាញ រហូតមានបណ្តាផលិតផល និងស្ពតនានា ទាក់ទងឲ្យទៅថត ជាញឹកញាប់ផងដែរ ដែលកាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់រូបគេ រឹតតែខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងនោះដែរ នាពេលនេះ បុត្រ ក៏ពេញរូបពេញរាង ដែលបច្ចុប្បន្ន រូបគេ មានវ័យ១៩ឆ្នាំហើយ ជាពិសេស ការតែងខ្លួន ក៏តាមបែបមនុស្សធំផងដែរ មិនដូចកាលពីមុន ជាកូនក្មេងនោះទេ។ មិនតែប៉ុណ្ណោះ មុខមាត់របស់បុត្រ ក៏កាន់តែសង្ហា ជាមួយនឹង​ក្រសែភ្នែក យ៉ាងមានមន្តស្នេហ៍ រឹតតែខ្លាំង ធ្វើឲ្យនារីជាច្រើន កាន់តែលង់ស្រលាញ់ ដោយមិនដឹងខ្លួនទៀតផង៕ចង់ដឹងថា បុត្រ នាពេលនេះ សង្ហាប៉ុណ្ណា ទៅមើលទាំងអស់គ្នា៖
បុត្រ
បុត្រ
បុត្រ
បុត្រ
បុត្រ