នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ ​ក្រោយអាការៈជំងឺកូវីត១៩កាន់តែធ្ងន់ធ្ងរ​

  • អង្គារ ០៧ មេសា, ២០២០ ១៥:១៤
ឡុងដ៍៖ អ្នកនាំពាក្យរដ្ឋាភិបាល Downing Street បាននិយាយ​ថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូ​រី​ស ច​ន​សុ​ន (Boris Johnson) ​ត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ ICU ដោយសារតែអាការៈជំងឺកូវីត១៩ របស់លោកកាន់តែធ្ងន់ធ្ងរ​ឡើងៗ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូ​រី​ស ច​ន​សុ​ន
អ្នកនាំពាក្យ​​បានឲ្យដឹងទៀតថា ពេលនេះលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន កំពុងទទួលការព្យាលបាលដោយ​មាន​ទាំងការបំពាក់​ដោយអុកស៊ីហ្សែន ​ចំណែកក្រុមគ្រូពេទ្យជំនាញកំពុងមើលថែទាំលោកប្រកបដោយការយកចិត្តទុកដាក់​បំផុត ហើយអ្នកនាំពាក្យរដ្ឋាភិបាលក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យទាំងអស់ផងដែរ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូ​រី​ស ច​ន​សុ​ន
សូមជម្រាបផងដែរថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក ចនសុន ដែលមានវ័យ ៥៥ ឆ្នាំបានក្លាយជាមេដឹកនាំទីមួយ​ ដែលបានប្រកាសថាលោកបាន​ឆ្លងវីរុសកូវីត១៩។ ហើយរហូតមកដល់ពេលនេះ លោក​បាន​ទទួលការព្យាដាលដាច់ដោយឡែក ចំណែកឯការងារ​​ចាំបាច់មួយចំនួន ​ត្រូវ​បាន​​​ផ្ទេរ​ទៅ​​ឱ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនីក រ៉ាអាប់ (Dominic Raab) ​ដឹកនាំ​ជំនួស​៕
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូ​រី​ស ច​ន​សុ​ន