ពិតទេ? Nikki Nikki ធ្លាប់ស្រកគីឡូខ្លាំង ព្រោះមានវិបត្តិផ្លូវចិត្ត រហូតសួរខ្លួនឯងថា ហេតុអីមិនស្លាប់? (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាចម្រៀង Original Song កញ្ញា Nikki Nikki ដែលទទួលបានគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗ តាមរយៈ ទឹកដមសម្លេងដ៏ពីរោះ ព្រមទាំងបទចម្រៀងដ៏ពេញនិយម នៅក្នុងស្រទាប់យុវវ័យផងដែរ។មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ តែងតែខិតខំប្រឹងប្រែងស្វែងរកអ្វី ដែលថ្មីជូនដល់ ហ្វេនៗជាច្រើន ដោយសមត្ថភាពខ្លួននាងផ្ទាល់ ដែលធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញខ្លាំងឡើង ទៀតផង។យ៉ាងណាមិញថ្មីៗនេះ Nikki Nikki ស្រាប់តែបានបង្ហោះវីដេអូ រៀបរាប់ពីជិវិត របស់ខ្លួនកាលពីមុន ដែលកាលនោះ នាងពិតជាមាន សម្ពាធផ្លូវចិត្ត ធ្វើឲ្យនាងស្រកគីឡូយ៉ាងខ្លាំង ដល់ថ្នាក់ រូបរាងរបស់នាងមានសភាពស្គមស្គាំ ជាពិសេស នាងថែមទាំងបានសួរទៅ ខ្លួនឯងថា«ហេតុអ្វីក៏មិនស្លាប់» ទៀតផង៕បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
Nikki Nikki
Nikki Nikki
Nikki Nikki
Nikki Nikki
Nikki Nikki