មានចិត្តមែន Idol! ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ដើម្បីប្រឆាំងកូវីដ១៩ ចំនួន…

  • អង្គារ ០៧ មេសា, ២០២០ ១៥:៣៨
ភ្នំពេញ៖ ដូចដែរប្រិយមិត្តដែលនិយមតាមដាន និងស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរបានដឹង ក្រៅពីអាជីពជាកីឡាករប្រដាល់ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ រហស្សនាមនាគខ្មៅបន្ទាយមានជ័យ កីឡាករ ឃុន ឌីម៉ា ក៏ជាមន្រ្តីអាវុធហត្ថមួយរូប នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញផងដែរ។ជារឿងគួរឲ្យសរសើរមួយសម្រាប់អ្នកលេងក្បាច់កែងរូបនេះ ដោយបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង COVID-19 ក្នុងប្រទេសកម្ពុជា កូនប្រុសរបស់លោកគ្រូ ហេង ប៊ុនឃីម បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សក្នុងនាមជាមន្រ្តីអាវុធហត្ថ ក្នុងមួយខែចំនួន ១០០,០០០រៀល (មួយរយពាន់រៀល) រយៈពេល៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19។កីឡាករដែលទើបតែលាភាពនៅកំលោះចូលរោងការថ្មីៗ ឃុន ឌីម៉ា មានឋានន្តរស័ក្ដិជាអនុសេនីយ៍ត្រី (ស័ក្ដិ១) និងមានតួនាទីជា ជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។គួរឲ្យដឹងដែរថា បច្ចុប្បន្ន ឃុន ឌីម៉ា នៅមិនទាន់អាចបង្ហាញក្បាច់គុននៅលើសង្វៀនបាននៅឡើយ ដោយសារតែបញ្ហារបួសជើងនៅមិនទាន់បានធូរស្បើយ៕
កីឡាករ ឃុន ឌីម៉ា
កីឡាករ ឃុន ឌីម៉ា