អតីតគ្រូធំជម្រើសជាតិអេស្ប៉ាញម្នាក់ថា Neymar ជាកីឡាករឆ្នើម តែអន់ត្រង់ចំណុចមួយទទួលយកអត់បានហ្មង

  • អង្គារ ០៧ មេសា, ២០២០ ១៦:០៣
អេស្ប៉ាញ៖ អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid លោក Vicente del Bosque បានសរសើរខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Neymar ថាជាកីឡាករបាល់ទាត់ឆ្នើម ប៉ុន្តែជម្រើសប្រស៊ីលរូបនេះ មានអត្តចរិតពិបាកនឹងទទួលយក។
កីឡាករNeymar
លោក Bosque បានលើកឡើងយ៉ាងដូច្នេះថា៖គួររម្លឹកផងដែរថា លោក Bosque ជាអតីតអ្នកចាត់ការទូទៅដ៏ជោគជ័យ១រូបក្នុងសមរភូមិលើវាលស្មៅ មិនថាតែការដឹកនាំក្រុមជម្រើសជាតិ ឬ ក្លិបអាជីពនោះទេ។ តួយ៉ាងលោកធ្លាប់ដឹកនាំក្រុមជម្រើសអេស្ប៉ាញ ឈ្នះពាន FIFA World Cup ឆ្នាំ២០១០ និង ពាន UEFA Euro ឆ្នាំ២០១២។ ចំណែកឯសមិទ្ធផលជាមួយក្លិបអាជីពវិញ លោកធ្លាប់ជួយក្រុម Real Madrid លើកពាន Champions League ២ដង ពាន La Liga ២ដង រួមជាមួយពានរង្វាន់ផ្សេងៗជាច្រើនទៀត៕
លោកVicente del Bosque លើកពាន World Cup ជាមួយក្រុមអេស្ប៉ាញ