ដំណឹងក្ដុកក្ដួល! អតីតកីឡាករបាល់ទាត់កម្ពុជាមួយរូប ស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសបារាំង

  • អង្គារ ០៧ មេសា, ២០២០ ១៦:៣១
បារាំង៖ យោងតាមការបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់លោកសាស្រ្តចារ្យបាល់ទាត់ ប៉ែន ផាត បានឲ្យដឹងថា អតីតកីឡាករបាល់ទាត់កម្ពុជាមួយរូបដែលត្រូវជាប្អូនធម៌របស់លោកគ្រូផ្ទាល់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង។
ការបង្ហោះរបស់លោកគ្រូ ប៉ែន ផាត
តាមរយៈការឆ្លើយឆ្លងជាមួយក្រុមការងារ Khmerload/KeylaTop លោកគ្រូ ប៉ែន ផាត បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់កម្ពុជា ដែលទទួលមរណភាពនោះមានឈ្មោះថា វាន់ណូ បានស្លាប់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្នុងវ័យ៦៥ឆ្នាំ។ គួរឲ្យដឹងដែរថា បើតាមតួរលេខរបស់ BNO គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ប្រទេសបារាំង មានអ្នកឆ្លងវីរុស Covid-19 ចំនួន ៩៨,០១០នាក់ ក្នុងនោះជាសះស្បើយ ១៧,២៥០នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៨,៩១១នាក់៕