គួរឲ្យសរសើរ! តារាចម្រៀង Rita Ora ស្ម័គ្រចិត្តចូលជាបុគ្គលិកក្នុងមន្ទីរពេទ្យប្រឆាំងនឹងកូវីដ១៩

បរទេស៖ ទស្សនិកជនទាំងអស់គ្នា ប្រាកដជាដឹងច្បាស់អំពី សោដនាថកម្មនៅលើពិភពលោក ដែលបង្កដោយវីរុសកូរ៉ូណា ធ្វើឲ្យមនុស្សជាច្រើន បានស្លាប់ដោយសារវីរុសមួយនេះ។ជាការពិតណាស់ ដោយសារកំណើននៃ ចំនួនអ្នកស្លាប់មានច្រើនខ្លាំងពេក ធ្វើឲ្យក្រុមគ្រូពេទ្យមាន ផលវិបាកយ៉ាងខ្លាំងក្នុងការព្យាបាល ដោយសារចំនួនអ្នកជំងឺចេះតែកើនឡើងទ្វេដង ស្របពេលដែលគ្រូពេទ្យ មានតិចតួចបំផុត។ជាក់ស្តែង ដោយសារតែឃើញនូវផលវិបាកទាំងនេះហើយទើប បណ្តាលឲ្យតារាចម្រៀងស្រី Rita Ora មិនអាចអោបដៃឈរមើលបានឡើយ នាងក៏បានសម្រេចចិត្តចូលរួម ជាបុគ្គលិកស្ម័គ្រចិត្តនៅក្នុងមន្ទីពេទ្យដើម្បីជួយសង្គ្​រោះជនរងគ្រោះដោយសារវីរុសកូវីដ-១៩។តារាស្រីរូបនេះបាននិយាយ ដោយភាពជឿរជាក់ថា នាងមានមោទនភាព ដែលបានជ្រើសរើសយកការងារ ដ៏ពោរពេញទៅដោយភាពគ្រោះថ្នាក់មួយនេះ ដោយសារតែកន្លងមក នាងមានម្តាយជាស្ត្រីម្នាក់ ដ៏សែនរឹងមាំដែលអាចដោះស្រាយបញ្ហាជាច្រើនដោយខ្លួនឯង ដូច្នេះនាងចង់ក្លាយជា មនុស្សស្រីម្នាក់រឹងមាំ ដូចជាម្តាយនាងផងដែរ។ក្រោយពីបានឃើញដូច្នេះ អ្នកគាំទ្រជាច្រើន បាននិយាយសរសើរ តារាស្រីរូបនេះថា ជាវីរនារីដ៏អស្ចារ្យមួយ ដោយសុខចិត្តទៅធ្វើជាបុគ្គលិកស្ម័គ្រចិត្ត ជួយអ្នកដទៃ ទោះបីជានាងមានលុយច្រើននិង អាចគេងនៅផ្ទះបានយ៉ាងសុខស្រួលក៏ដោយ៕សូមចូលមើលរូបភាពខាងក្រោម៖
Rita Ora
Rita Ora
Rita Ora
Rita Ora
Rita Ora