realme X2 Pro Master Edition បានឈ្នះពានរង្វាន់ Red Dot Design ការរចនាម៉ូដទាន់សម័យដែលទទួលបានការទទួលស្គាល់ជាសកល

ភ្នំពេញ៖ លទ្ធផលនៃពានរង្វាន់ Red Dot Design ឆ្នាំ២០២០ ដែលត្រូវបានគេចាត់ទុកថាជា“ អូស្ការ” នៅក្នុងវិស័យរចនាត្រូវបានចេញផ្សាយជាផ្លូវការ។ realme X2 Pro ជាស្មាតហ្វូនលំដាប់កំពូលក្នុងត្រកូលrealme ដែលជាយីហោមានកេរ្តិ៍ឈ្មោះល្បីល្បាញរីកដុះដាលលឿនជាងគេបំផុតនៅលើពិភពលោក បានក្លាយជាអ្នកឈ្នះពានរង្វាន់ Red Dot Design: រចនាផលិតផលក្នុងឆ្នាំ២០២០ ។ នេះគឺជាលើកទីមួយហើយដែលrealmeឈ្នះពានរង្វាន់ Red Dot Design
អ្នកឈ្នះ red dot 2020: realme X2 Pro Master Edition
ពានរង្វាន់ The Red Dot Design បង្កើតឡើងដោយក្រុមប្រឹក្សារចនាម៉ូដអាល្លឺម៉ង់គឺជាពានរង្វាន់ខាងវិស័យរចនាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលមានប្រវត្តិជាង៦០ឆ្នាំ។ លើសពីនេះទៅទៀត វាក៏ជាផ្នែកមួយនៃការប្រកួតប្រជែងទ្រង់ទ្រាយធំ មានឥទ្ធិពលបំផុត និងត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃការរចនាដែលមានគុណភាពខ្ពស់ ហើយការដែលឈ្នះពានរង្វាន់នេះ ត្រូវបានគេចាត់ទុកថាជារឿងមួយដ៏អស្ចារ្យ។ចាប់ផ្តើមចេញពីសម្រស់នៃជីវិតដែលជាស្នាដៃដ៏អស្ចារ្យជាមួយនឹងសិល្បៈហត្ថកម្មដ៏ឈានមុខគេ realme X2 Pro Master Edition ដែលត្រូវបានបង្កើតឡើងដោយrealme និងបុគ្គលមានឈ្មោះដ៏ល្បីលើពិភពលោកក្នុងវិស័យរចនា Naoto Fukasawa នាំមកនូវបទពិសោធន៍សិល្បៈសោភណ័ភាពយ៉ាងអស្ចារ្យ។ ដើម្បីបង្ហាញពីភាពជាធម្មតា និងភាពស្រស់បំព្រងនៃជីវិត បានអញ្ជើញនាយកផ្នែករចនាដែលរបស់ realme Naoto Fukasawa ដើម្បីណែនាំអំពី realme X2 Pro Master Edition( Red Brick និង Concrete ) ដែលទទួលបានការបំផុសគំនិតពីវាយនភាពនៃសំភារៈសំណង់ទូទៅនៅក្នុងជីវិតរស់នៅ និងត្រូវបានស្រឡាញ់ដោយអ្នកប្រើប្រាស់ជាច្រើន ជាមួយនឹងការរចនាម៉ូដទាន់សម័យ និងការរចនាសិល្បៈហត្ថកម្មដ៏អស្ចារ្យ។ក្រៅពីនេះទៅទៀត ដើម្បីទទួលបាននូវស្តង់ដារខ្ពស់ពិសេសសម្រាប់កែច្នៃ realme បានបង្កើតថ្នាំលាប RP ដោយផ្ទាល់ និងផ្សំជាមួយបច្ចេកវិទ្យាថ្នាំកូតកញ្ចក់ខ្មុកដែលនាំមុខគេក្នុងឧស្សាហកម្ម។ បន្ទាប់ពីការខាត់ និងការសាកល្បងចំនួន ៣២ ដំណាក់កាលមក លទ្ធផលចុងក្រោយគឺទទួលបានអារម្មណ៍ប៉ះដ៏អស្ចារ្យដែលនាំមកនូវភាពទន់ដល់កញ្ចក់។ វាក៏ប្រើបច្ចេកវិទ្យាឡាស៊ែរ PicoSure ដើម្បីឆ្លាក់រូបសញ្ញានៅលើកញ្ចក់ និងចម្លងនៃហត្ថលេខារបស់ Naoto Fukasawa ដោយមានភាពច្បាស់លាស់១០០%-ដែលការការឆ្លាក់ល្អបំផុតមានទទឹងតែ០.០៩ម.ម។ ដូច្នេះព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍បំផុតត្រូវបានបង្ហាញនៅក្នុងហត្ថលេខាដ៏អស្ចារ្យបំផុត។ ជាមួយនឹងសិល្បៈហត្ថកម្ម និងការរចនាដ៏ប៉ិនប្រសប់ ស្នាដៃដ៏អស្ចារ្យនេះបានកើតឡើងដែលត្រូវបានទទួលស្គាល់ដោយពានរង្វាន់ការរចនាកំពូល។
realme X2 Pro Master Edition: Red Brick
realme X2 Pro Master Edition:Concrete
realme Master Edition ជាសញ្ញាសំគាល់សំខាន់នៃវិស័យរចនាស្មាតហ្វូន realme Master Edition ដែលបង្កើតឡើងដោយ realme និងNaoto Fukasawa បានរួមបញ្ចូលគ្នារវាង“ការរចនាដោយមិនដឹងខ្លួន”របស់ Naoto Fukasawa និង“ការរចនាពិតប្រាកដ”របស់ realme ដោយទទូចលើគំនិតនៃការចាប់ផ្តើមពីព័ត៌មានលំអិតនៃជីវិតរស់នៅប្រចាំថ្ងៃ ដែលតែងតែផ្តោតលើការតម្រង់ទិសរបស់មនុស្ស ដោយដកចេញនៃភាពមិនចាំបាច់ និងផ្តោតលើការរចនាមុខងារ និងភាពសាមញ្ញជំនួសវិញ។ រាល់ Master Edition បង្កប់នូវភាពស្រស់ស្អាតនៃព័ត៌មានលម្អិតនៃជីវិត។ វាបានធ្វើជាគំរូល្អសម្រាប់វិស័យនេះ ហើយក៏នឹងជម្រុញអ្នករចនាម៉ូដផ្សេងទៀតឱ្យបង្កើតផលិតផលល្អៗបន្ថែមទៀត។
realme X Master Edition: Onion
realme X Master Edition: Garlic
ជាមួយនឹង realme X Master Edition (Onion និង Garlic) បានបំផុសគំនិតដោយវាយនភាពនៃសំបកនៃខ្ទឹមបារាំង និងខ្ទឹមស រហូតដល់ realme X2 Pro Master Edition (Red Brick និង Concrete) ហើយបន្ទាប់មកទៅ realme X50 5G Master Edition (Dot និង Line) បំផុសគំនិតដោយចំណុច និងបន្ទាត់។ ធាតុទាំងនេះសុទ្ធតែបង្ហាញពីភាពស្រស់ស្អាតក្នុងជីវិត ។ មានអតិថិជនច្រើនណាស់កំពុងតែឈ្លក់វង្វេងស្មារតីជាមួយនឹង realme Master Editions។ លើសពីនេះទៅទៀត realme X Master Edition ធ្លាប់បានឈ្នះពានរង្វាន់រចនា CMF មាសអន្តរជាតិ (International CMF Design Supreme Gold Award )ពីមុនរួចមកហើយ។
realme X50 5G Master Edition: Dot
realme X50 5G Master Edition: Line
ការស្វែងរក “ការរចនាម៉ូដទាន់សម័យ” ការប្តេជ្ញាចិត្តនៃការឈានទៅរកភាពយុវវ័យនៅឆ្នាំ២០២០ realme នឹងដាក់ខ្លួនដើម្បីបង្កើតយីហោបច្ចេកវិទ្យាទាន់សម័យ“Dare to Leap” ដើម្បីភាពទាន់សម័យឈានមុខគេ នាំវប្បធម៌ទាន់សម័យទៅក្នុងវិស័យបច្ចេកវិជ្ជា និងផលិតផលដែលមានទាំង“បច្ចេកវិទ្យាទាន់សម័យ” និង“រចនាម៉ូដទាន់សម័យ”ដល់យុវវ័យនៅលើពិភពលោក។នាពេលបច្ចុប្បន្ននេះ realme ចាប់ផ្តើមបើកដំណើរការជាផ្លូវការនូវកម្មវិធី “ភាពទាន់សម័យនៃ realme” ដែលអញ្ជើញសិល្បកររចនាម៉ូត និងអ្នករចនាម៉ូតទាន់សម័យនៅតាមតំបន់នីមួយៗឱ្យរួមគ្នាបង្កើតឧបករណ៍បច្ចេកវិទ្យាបច្ចេកវិទ្យាទាន់សម័យជាមួយគ្នា។ លើសពីនេះទៅទៀត realme បានបង្កើតស្ទូឌីយោរចនាម៉ូតផ្ទៃក្នុងគឺ realme Studio ដើម្បីប្រមូលផ្ដុំអ្នករចនាកំពូលៗនៅក្នុងវិស័យនេះដើម្បីនាំយកស្មាតហ្វូនដែលទាន់សម័យ និងការកម្សាន្តនិងផលិតផលជាច្រើនទៀតដល់អតិថិជន និងបង្កើតជីវិតទាន់សម័យដ៏វៃឆ្លាតមួយសម្រាប់យុវវ័យដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យា 5G ចុងក្រោយបង្អស់ បច្ចេកវិទ្យា AI ភាបឆ្នៃប្រឌិត និង realme UI ជាមួយនឹងភាពសប្បាយរីករាយឥតព្រំដែន។
realme សម្ព័ន្ធមិត្តជាមួយរចនាម៉ូដទូទាំងពិភពលោក ដើម្បីបង្កើតជាផ្លូវការនូវកម្មវិធី“realme Trendsetters”
realme សង្ឃឹមថានឹងរួមគ្នាបង្កើតអនាគតដ៏ទាន់សម័យជាមួយយុវវ័យក្នុងនាមជា “អ្នកនិយមនូវជីវិតនៃបច្ចេកវិទ្យាទាន់សម័យ” បញ្ចូលគ្នានូវភាពទាន់សម័យ និងបច្ចេកវិទ្យា ហើយអំពាវនាវឱ្យយុវវ័យកែប្រែទម្លាប់ និងដើរទៅមុខជាមួយគ្នា៕សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.realme.com