អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម!

តម្រងនោម​ គឺ​ជា​សរីរាង្គ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ច្រោះ​កាកសំណល់ បញ្ចេញ​អរម៉ូន​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​តុល្យភាព​ជាតិទឹក​ក្នុង​រាងកាយ និង​ផលិត​ទឹកនោម។ អ្នក​ជំងឺ​តម្រងនោម​ត្រូវ​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​សូដ្យូម ប៉ូតាស្យូម និង​ផូស្វ័រ។ ដូចនេះ របប​អាហារ​គឺ​សំខាន់​សម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម​ណាស់។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​ល្អ​ៗសម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម។១. ផ្កាខាត់ណាផ្កា​ខាត់ណា​គឺ​ជា​បន្លែ​ដែល​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ក្នុង​នោះ​មាន​វីតាមីន C វីតាមីន K និងវីតាមីន B។ ក្រៅពីនេះ​ក៏ មាន​សារធាតុ​ប្រឆាំង​រលាក indole និង​ជាតិសរសៃ​ច្រើន។ផ្កាខាត់ណា​១២៤ក្រាម​មាន សូដ្យូម១៩មីល្លិក្រាម ប៉ូតាស្យូម១៧៦មីល្លិក្រាម និងផូស្វ័រ៤០មីល្លិក្រាម។២. ផ្លែ​ប្លូ​បឺរីផ្លែ​ប្លូបឺរី​មាន​សារធាតុ​ចិញ្ចឹម​ច្រើន។ ផ្លែ​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម anthocyanins ដែល​ជួយ​ការពារ​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម ហើយ​ផ្លែ​ឈើ​គឺ​ជា​អាហារ​ល្អ​សម្រាប់​អ្នក​ជំងឺ​តម្រង​នោម​ព្រោះ​មាន​ជាតិ​សូដ្យូម ផូស្វ័រ និង​ប៉ូតាស្យូម​ទាប។ផ្លែ​ប្លូបឺរី​ ១៤៨ក្រាម​មាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម១១៤មីល្លិក្រាម និងផូស្វ័រ១៨មីល្លិក្រាម។៣. ផ្លែ​ទំពាំងបាយជូរ​ក្រហមផ្លែ​ទំពាំងបាយជូរ​ក្រហម​មាន​វីតាមីន Cច្រើន និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​កាត់បន្ថយ​ការ​រលាក។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​សំបូរ resveratrol ដែល​មាន​ប្រយោជន៍​ដល់​បេះដូង ការពារ​ជំងឺ​ទឹកនោម​ផ្អែម និងការ​ថយ​ចុះ​ការ​ចងចាំ។ផ្លែទំពាំងបាយជូរ ៧៥ក្រាម​មាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម១៤៤មីល្លិក្រាម និងផូស្វ័រ១៥មីល្លិក្រាម។៤. ស៊ុត​ពណ៌​សស៊ុត​ក្រហម​មាន​ជាតិ​ផូស្វ័រ​ច្រើន ដូចនេះ​ហើយ​ទើប​ស៊ុត​ពណ៌​ស​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម។ សម្រាប់​អ្នក​ជំងឺ​តម្រងនោម​កំពុង​ព្យាបាល​ដោយ​លាង​ឈាម ស៊ុត​ពណ៌​ស​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ និង​មាន​ផូស្វ័រ​តិច​ទៀត។​ស៊ុត​ពណ៌​ស​ពីរ (៦៦ក្រាម)​មាន សូដ្យូម១១០មីល្លិក្រាម ប៉ូតាស្យូម១០៨មីល្លិក្រាម និងផូស្វ័រ១០មីល្លិក្រាម។៥. ខ្ទឹមសអ្នក​មាន​បញ្ហា​តម្រងនោម​គួរ​កំណត់​បរិមាណ​សូដ្យូម​ក្នុង​របប​អាហារ​របស់​ខ្លួន​រួម​ទាំង​អំបិល​ផង​ដែរ។ ខ្ទឹមស​អាច​ជំនួស​​អំបិល​បាន​ដោយ​បន្ថែម​រសជាតិ​ឲ្យ​អាហារ និង​មាន​ប្រយោជន៍​ដល់​សុខភាព​។ ខ្ទឹមស​មាន​វីតាមីន C វីតាមីន B6 និងmanganese។ខ្ទឹមស​បី​កំពឹស (៩ក្រាម)​មាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម៣៦មីល្លិក្រាម និងផូស្វ័រ១៤មីល្លិក្រាម។៦. ប្រេង​អូលីវប្រេង​អូលីវ​មិន​មាន​ជាតិខ្លាញ់ និង​ផូស្វ័រ​ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់អ្នក​មាន​ជំងឺ​តម្រងនោម។ ប្រេង​អូលីវ​មាន​ជាតិ​ខ្លាញ់ monounsaturated គឺ​អាស៊ីត​អូឡេអិច ដែល​អាច​ប្រឆាំង​ការ​រលាក​បាន។​ប្រេងអូលីវ​មួយ​ស្លាបព្រា (១៣,៥ក្រាម)​មាន សូដ្យូម០,៣មីល្លិក្រាម ប៉ូតាស្យូម០,១មីល្លិក្រាម និង​ផូស្វ័រ០មីល្លិក្រាម។៧. ស្ពៃ​ក្ដោបស្ពៃក្ដោប​សំបូរ​ដោយ​វីតាមីន រ៉ែ និង​សមាសធាតុ​ផ្សេងៗទៀត​ក្នុង​នោះ​មាន​វីតាមីន K វីតាមីន C និងវីតាមីន B។ ក្រៅពីនេះ​នៅ​មាន​ជាតិ​សរសៃ​ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​សម្រួល​ដល់​ការ​បន្ទោរបង់។ ស្ពៃ​ក្ដោប​មាន​ជាតិ​ប៉ូតាស្យូម ផូស្វ័រ និង​សូដ្យូម​ទាប។ស្ពៃក្ដោប ៧០ក្រាម​មាន សូដ្យូម១៣មីល្លិក្រាម ប៉ូតាស្យូម១១៩មីល្លិក្រាម និងផូស្វ័រ១៨មីល្លិក្រាម។៨. សាច់មាន់​អត់​ស្បែកអ្នក​មាន​បញ្ហា​តម្រងនោម​ក៏​ត្រូវ​កំណត់​បរិមាណ​ប្រូតេអ៊ីន​ដែរ ប៉ុន្តែ​ការ​ផ្តល់​ប្រូតេអ៊ីន​ដល់​រាងកាយ​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់។ សាច់​ទ្រូងមាន់​អត់​មាន​ស្បែក​មាន​ជាតិ​ផូស្វ័រ ប៉ូតាស្យូម និង​សូដ្យូម​តិចជាង​សាច់មាន់​មាន​ស្បែក។សាច់ទ្រូងមាន់​អត់ស្បែក ៨៤ក្រាម​មានសូដ្យូម៦៣មីល្លិក្រាម ប៉ូតាស្យូម២១៦មីល្លិក្រាម និងផូស្វ័រ​១៩២មីល្លិក្រាម។៩. ម្ទេសប្លោកម្ទេសប្លោក​មាន​សារធាតុចិញ្ចឹម​ច្រើន​ ប៉ុន្តែ​មាន​ជាតិ​ប៉ូតាស្យូម​ទាប​មិន​ដូច​បន្លែ​ដទៃ​ទៀត។ បន្លែ​នេះ​មាន​វីតាមីន C និងវីតាមីន A ច្រើន​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​ជួយ​សម្រួល​ដល់​អ្នក​មាន​ជំងឺ​តម្រងនោម​។ម្ទេសប្លោក​តូច​មួយ (៧៤ក្រាម)មាន សូដ្យូម៣មីល្លិក្រាម ប៉ូតាស្យូម១៥៦មីល្លិក្រាម និងផូស្វ័រ១៩មីល្លិក្រាម។១០. ផ្លែ​ម្នាស់ភាគច្រើន​ផ្លែឈើ​ត្រូពិច​ដូចជា​ផ្លែក្រូច ផ្លែចេក និង​ផ្លែគីវី​សំបូរ​ដោយ​ជាតិប៉ូតាស្យូម។ ប៉ុន្តែ​ផ្លែ​ម្នាស់​មាន​ជាតិ​ប៉ូតាស្យូម​ទាប និង​សំបូរ​ដោយ​ជាតិ​សរសៃ manganese វីតាមីន C និង​bromelain។ផ្លែម្នាស់ ១៦៥ក្រាម​មាន​ សូដ្យូម២មីល្លិក្រាម ប៉ូតាស្យូម១៨០មីល្លិក្រាម និងផូស្វ័រ១៣មីល្លិក្រាម។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet