អត់ចេញទៅណាទេ! កីឡាករឆ្នើមរូបនេះ បន្តកុងត្រាថ្មីជាមួយ Bayern ជាផ្លូវការ រហូតដល់ឆ្នាំ ២០២៣

  • ពុធ ០៨ មេសា, ២០២០ ១៣:២២
អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធឆ្នើម Thomas Muller បានបន្តកុងត្រាថ្មីជាមួយក្លិប Bayern Munich ជាផ្លូវការ ដោយកិច្ចសន្យានោះនឹងចងជើងរូបគេនៅជាមួយក្លិបជើងឯក Bundesliga រហូតដល់ឆ្នាំ២០២៣។ជម្រើសជាតិអាល្លឺម៉ង់ បានមកចូលរួមជាមួយ Bayern តាំងពីគេមានអាយុ១០ឆ្នាំមកម្ល៉េះ ហើយវិវត្តន៍ខ្លួនចេញពីក្រុមយុវជន ឡើងមកលេងក្នុងក្រុមឈុតធំក្នុងឆ្នាំ២០០៩។
កីឡាករ Thomas Muller
Muller បង្ហាញខ្លួនឲ្យ Bayern សរុបបានលើស៥០០ប្រកួត ក្នុងនោះគេជួយក្រុមលើកពានរង្វាន់ធំៗ ជាច្រើនរួមមាន ពាន Bundesliga ៨ដង ពាន German Cup ៥ដង ពាន German Super Cup ៥ដង និងពាន UEFA Champions League ១ដង។ជុំវិញការបន្តកុងត្រាថ្មីនេះ Muller បាននិយាយពីអារម្មណ៍របស់ខ្លួន ប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្លិបយ៉ាងដូច្នេះថា៖