ស្រណោះណាស់! កូនស្រី Paul Walker នឹកប៉ាពេកបានត្រឹមបង្ហោះវីដេអូរំលឹកអនុស្សាវរីយ៍ចាស់ៗកាលនៅរស់(មានវីដេអូ)

បរទេស៖ អ្នកដែលនិយមតាមដានខ្សែរភាពយន្តប្រយុទ្ធ វាយតប់ បាញ់ប្រហារ ប្រាកដជាធ្លាប់ស្គាល់ កំពូលតារាសម្តែង Paul Walker ជាក់ជាមិនខាន។ជាការពិតណាស់ តារាប្រុសរូបនេះ បានសាងភាពល្បីល្បាញ ជាច្រើនឆ្នាំណាស់មកហើយ ជាពិសេសគឺរឿង Fast And Fuious តែម្តងដែលធ្វើឲ្យ តារាសម្តែងរូបនេះ កាន់តែមានគេស្គាល់ច្រើនឡើងៗ។ទោះបីជា តារាសម្តែងរូបនេះ បានលាចាកលោកទៅហើយ ក៏លោកបានបន្សល់ទុក កូនស្រីម្នាក់ស្អាតដូចទេពអប្សរអញ្ជឹង នាងមាន ឈ្មោះថា​​​​​​ Meadow Rain Walker អាយុ២១ឆ្នាំ ដែលសព្វថ្ងៃ កូនស្រីតារាប្រុសរូបនេះ ជាតារានៅក្នុង Instagram ដែលមានអ្នកគាំទ្រជិត២លាននាក់។ជាក់ស្តែង ទោះបីជាពេលវេលាកន្លងហួស ទៅច្រើនឆ្នាំហើយក្តីក៏ Meadow Rain Walker នៅតែមានក្តីនឹករលឹកទៅកាន់ឪពុកណាស់ដែរ ដោយសារកន្លងមកតារាស្រីនៅក្នុង Instagramរូបនេះ ស្រលាញ់ឪពុកនាងខ្លាំងណាស់ ដោយទៅណាមកណា តែងតែនាំឪពុក ទៅជាមួយមិនលោះ ពេលសោះឡើយ។ដោយឡែកថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះវីដេអូ និងរូបថតរបស់ Paul Walker កាលនៅរស់ព្រមទាំងនិយាយថាក្រោយពីបានឃើញ តារាស្រីរូបនេះ បង្ហោះវីដេអូនេះហើយ ធ្វើឲ្យហ្វេនទាំងឡាយ មានអារម្មណ៍រំជើបរំជួលនិង សំដែងក្តីនឹករលឹកដល់ អាយដលដែលពួកគេ ធ្លាប់តែស្រលាញ់គាំទ្រផងដែរ៕
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Wal
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Walker
Paul Walkerនិង Meadow Rain Walker