មូលហេតុ ក្រុមសែងសាកសពបណ្តើរ រាំបណ្តើរ ដែលកំពុងល្បីពេញហ្វេសប៊ុក ធ្វើបែបនេះមកពី....

បរទេស៖ ប្រសិនបើអ្នកបានចំណាយពេល ភាគច្រើនរបស់អ្នកលេងអ៊ីនធើណែត (មនុស្សភាគច្រើន) បន្ទាប់មកអ្នកប្រាកដជាបានទស្សនាវីដេអូខ្លីដែលគេយកមកកាត់ត សម្រាប់ធ្វើ meme បំបាត់ការអផ្សុក  ស្របពេលដែលកន្លងមកនេះ មានសកម្មភាពមួយដែលក្នុងវីដេអូនោះ រាំសប្បាយក្នុងពិធីបុណ្យសព។Pallbearers ត្រូវបានគេស្គាល់ថាជារបាំប្រពៃណីដ៏ចម្លែកមួយ ដែលពួកគេត្រូវអបអរ​ និងសប្បាយ ក្នុងអំឡុងពេលពិធីបុណ្យសពអាហ្វ្រិក។ ក្រុមគ្រួសាររបស់ម្ចាស់សព អាចជួលពួកគេមកកាន់ មឈូសស្លៀកពាក់ឯកសណ្ឋានតាមប្រពៃណី ហើយរាំជាមួយគ្នា នៅពេលពួកគេសែងមឈូសសពក្នុងកម្មវីធី។ គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនចង់ចូលរួមពិធីបុណ្យសព ដើម្បីមើលពួកគេដែលមកសម្តែង ក្នុងកម្មវីធីសព ជាពិសេស វាមិនត្រឹមតែកាត់បន្ថយលែងមានទួញសោកនោះទេ វាថែមឲ្យមានបរិយាកាស ទៅជាសប្បាយថែមមួយកម្រិតទៀត។ប៉ុន្តែកាលពីថ្មីៗនេះ វីដេអូមួយនេះ​ ត្រូវបានពេញនិយមសម្រាប់មនុស្សលើទូទាំងសកលលោក ជាពិសេសអ្នកនិយមលេងអ៊ីនធើណែត បានកាត់តវីដេអូ ធ្វើវីដេអូប្លែកៗសម្រាប់ពួកគេ៕ចង់ដឹងទេថា មានវីដេអូអ្វីខ្លះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖