គិលានុបដ្ឋាយិកាចិនម្នាក់ទៀតហើយ គាំងបេះដូងស្លាប់ បន្ទាប់ពីខិតខំទាំងថ្ងៃទាំងយប់អស់រយៈពេលជិត២ខែ ក្នុងការព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩

  • ពុធ ០៨ មេសា, ២០២០ ១៣:៤៥
ចិន៖ គិលានុបដ្ឋាយិកាម្នាក់ ឈ្មោះថា Zhang Jingjing វ័យ៣២ឆ្នាំ ត្រូវបានខាងមន្ទីរពេទ្យប្រកាសកាលពីថ្ងៃទី៦ ខែមីនាកន្លងទៅនេះ ថាគាំងបេះដូងស្លាប់ បន្ទាប់ពីខិតខំទាំងថ្ងៃទាំងយប់អស់រយៈ​ពេល៥៦ថ្ងៃ ក្នុងការព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩។អ្នកស្រី Zhang គឺជាបុគ្គលិកពេទ្យម្នាក់ស្ថិតក្នុងក្រុមដំបូងបង្អស់ មកពីខេត្ត Shangdong ដែលត្រូវគេបញ្ជូនឲ្យទៅព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ក្នុងខេត្ត Hubei កាលពីថ្ងៃទី២៦ ខែមករាមកម៉្លេះ។ ហើយ​រយៈពេលជិត២ខែក្រោយមក គាត់ក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់មកផ្ទះវិញ តែត្រូវនៅដាច់ដោយឡែក​រយៈពេល១៤ថ្ងៃជាមុនសិន។ កំឡុងពេលនៅដាច់ដោយឡែក គាត់បានធ្វើតេស្ដរកវីរុសកូវីដ-១៩ចំនួន៣លើក ហើយលទ្ធផលចេញមកគឺអវិជ្ជមាន។ យ៉ាងណាមិញ ក្រោយពីបញ្ចប់ការនៅដាច់ដោយឡែករួចមក គាត់បានគាំងបេះដូងស្លាប់នៅព្រឹកថ្ងៃបន្ទាប់ មុនពេលអនុញ្ញាតឲ្យត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ។ចំពោះដំណឹងមរណភាពរបស់អ្នកស្រី Zhang បានធ្វើឲ្យខាងមន្ទីរពេទ្យ និងមិត្តរួមការងារទាំងអស់ សោកស្ដាយជាខ្លាំងផងដែរ ដែលបាត់បង់គិលានុបដ្ឋាយិកាដ៏គំរូម្នាក់ដូចជាអ្នកស្រី៕សូមទស្សនារូបភាពខាងក្រោម៖
គិលានុបដ្ឋាយិកា Zhang Jingjing កាលនៅមានជីវិត
គិលានុបដ្ឋាយិកា Zhang Jingjing កាលនៅមានជីវិត